ព័ត៌មានទាន់ហេតុការណ៍៖

ហ្វីលីពីន​៖ អាមេរិក​បាន​បន្ថយ​ជំនួយ​មូល​និ​ធី​ផ្នែក​យោធា

កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ទី​២២ ខែមករា ក្រសួងការបរទេស​បាន​និយាយថា សហរដ្ឋអាមេរិក បាន​បន្ថយ​មូលនិធិ ចំពោះ​ផ្នែក​តូចៗ​នៃ​ជំនួយ​យោធា​របស់ខ្លួន ដល់​ប្រទេស​ហ្វីលីពីន ដោយ​ផ្តោតទៅលើ​បញ្ហា​សិទ្ធិមនុស្ស​វិញ​។ ​វិធីសាស្ត្រ​នេះ បាន​កាត់​ថវិកា​អស់​១៥​លាន​ដុល្លារ ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ ដែលជា​ជំនួយ​យោធា​របស់​សហរដ្ឋអាមេរិក ចំពោះ​កោះ​ក្នុង​អាស៊ី​អ​គ្នេ​យ៍​មួយ​នេះ​។

​លោក Albert del Rosario បាន​ប្រាប់​ដល់​ក្រុម​អ្នកយកការណ៍​ព័ត៌មាន​ថា ការដក​ជំនួយ​នេះ មាន​តាំងពី​ឆ្នាំមុន ប៉ុន្តែ​មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការដក​ជំនួយ​នេះឡើយ​។

​មួយថ្ងៃ​ក្រោយមក រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​អាមេរិក​លោក David Shear បាន​និយាយថា ទីក្រុង​វ៉ាស៊ីនតោន​បានផ្ដល់​ថវិកា​៣០០​លាន​ដុល្លារ ដល់​វិស័យ​យោធា​គិត​ចាប់តាំងពី​ឆ្នាំ​២០១១​មក ហើយនឹង​ផ្ដល់​ថវិការ​៤០​លាន​ដុល្លារ​ទៀត ក្នុង​ឆ្នាំ​២០១៥​នេះ ដែលជា​ផ្នែក​មួយ​នៃ​ការជួយ​គាំទ្រ​របស់​សហរដ្ឋអាមេរិក ដើម្បី​ធ្វើ​ទំនើបកម្ម​សម្ភារៈ​យោធា​ចាស់ៗ​របស់​ប្រទេស​ហ្វីលីពីន ដែលមាន​ភាពទន់ខ្សោយ​ជាងគេ​បំផុត​នៅក្នុង​តំបន់​៕​

Manilla