ព័ត៌មានទាន់ហេតុការណ៍៖

ហ្វុីលីពីនចាប់ផ្តើមចរចាស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយរុស្ស៊ី

ដូចអ្វីដែលក្រុមអ្នកឯកទេសបានលើកឡើងដំណើរទស្សនកិច្ចរបស់នាវាចម្បាំង រុស្ស៊ីពីរគ្រឿងចូលចតនៅហ្វុីលីពីនកាល ពីសប្តាហ៍កន្លងមកគឺជាការចាប់ផ្តើមនៃ ទំនាក់ទំនងយោធាប្រទេសទាំងពីរក្នុងពេល ដែលប្រធានាធិបតីហ្វុីលីពីនលោក ឌុយទែរ តេ កំពុងស្វែងរកទំនាក់ទំនងល្អប្រសើរជាមួយប្រទេសជិតខាងក្នុងគោលដៅកាត់ បន្ថយការពឹងផ្អែកទៅលើសម្ពន្ធមិត្តអាមេរិក។

នៅពេលដែលនាវាចម្បាំងរុស្ស៊ីចូល ចតនៅក្នុងប្រទេសហ្វុីលីពីននោះប្រធានាធិបតី ឌុយទែរតេ បានឡើងទៅលើនាវា ចម្បាំងនោះផងដែរ។ ទាំងនោះជាការបង្ហាញ ពីសុច្ឆន្ទៈចង់បង្កើនទំនាក់ទំនងយោធាជាមួយរុស្ស៊ី។

គេហទំព័រ Diplomat បានដកស្រង់ ប្រភពព័ត៌មានពីប្រទេសហ្វុីលីពីនឲ្យដឹងថា ទីក្រុងម៉ានីលនឹងជំរុញទំនាក់ទំនងយោធាជាមួយរុស្ស៊ី។ កន្លងមករដ្ឋមន្ត្រីក្រសួងការបរទេសហ្វុីលីពីនលោក Delfin Lorenzana បានប្រកាសថាហ្វុីលីពីនកំពុងពិភាក្សា ជំហានចុងក្រោយឈានដល់កិច្ចព្រមព្រៀង យោធាជាមួយរុស្ស៊ីពេលដែលប្រធានា ធិបតី ឌុយទែរតេ ទស្សនកិច្ចរុស្ស៊ីនៅចុងឆ្នាំ នេះ។

NKD-36x6_outline

អំពីកិច្ចព្រមព្រៀងយោធាដែលហ្វុីលីពីន អាចនឹងចុះហត្ថលេខាជាមួយរុស្ស៊ីរដ្ឋមន្ត្រី ការពារជាតិ Lorenzana បានបញ្ជាក់ថា មិនមែនជាកិច្ចព្រមព្រៀងថ្មីឡើយគឺជាកិច្ចព្រមព្រៀងដែលបានពិភាក្សាកាលពីមុន គឺតាំងពីជំនាន់ប្រធានាធិបតី Benigno Aquino III ។ រដ្ឋមន្ត្រីការពារជាតិហ្វុីលីពីន ក៏បានបញ្ជាក់ទៀតថា កិច្ចព្រមព្រៀងជា មួយរុស្ស៊ីមិនអាចប្រៀបធៀបនឹងកិច្ចព្រមព្រៀងជាមួយអាមេរិកបានឡើយ។ ទំនាក់ទំនងយោធាជាមួយអាមេរិកគឺជាសន្ធិ សញ្ញាការពារជាតិរួម ដែលបានចុះហត្ថលេខាកាលពីឆ្នាំ១៩៥១។

ការណ៍ដែលហ្វុីលីពីនងាកទៅរករុស្ស៊ីនោះក្រោយពេលដែលមេដឹកនាំ ឌុយទែរ តេ បានថ្កោលទោសអាមេរិកហើយថែម ទាំងបណ្តេញទាហានអាមេរិកចេញពីហ្វុីលីពីនទៀតផងបន្ទាប់ពីលោក ឌុយទែរតេ ទស្សនកិច្ចទៅកាន់ប្រទេសចិន។ មួយវិញ ទៀតហ្វុីលីពីនបានបង្ហាញការខឹងសម្បាយ៉ាងខ្លាំងចំពោះអាមេរិកដែលលុបចោលកិច្ចព្រមព្រៀងមិនលក់កាំភ្លើងឲ្យរដ្ឋាភិបាល ហ្វុីលីពីនជាការប្រឆាំងនឹងសង្គ្រាមគ្រឿងញៀនរបស់លោក ឌុយទែរតេ ដែលសម្លាប់ មនុស្សអស់ជាច្រើនពាន់នាក់៕ ម៉ែវ សាធី

Russian President Putin and Philippine President Duterte attend meeting on sidelines of APEC Summit in Lima

13413928_1105772689483917_530224842_n