ព័ត៌មានទាន់ហេតុការណ៍៖

ឡានបុកម៉ូតូរបួសធ្ងន់ស្រាល២នាក់នៅរមណីយដ្ឋានក្បាលឆាយ

ខេត្តព្រះសីហនុ៖ បុរសម្នាក់របួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៌មួយកើតឡើង រវាង រថយន្ត ០១គ្រឿងបានបុកនិងម៉ូតូនៅវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុច មុខផ្លូវចូលរមណីយដ្ឋានក្បាលឆាយ ស្ថិតនៅក្នុង ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាង រថយន្តមួយគ្រឿង ម៉ាក Lexus RX300 ពណ៌ ទឹកមាស ពាក់ស្លាកលេខ ព្រះសីហនុ 2B-6309 បើកបរដោយឈ្មោះ ម៉ែន សារឿន ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅ ក្រុមទី២១ ភូមិ៣ សង្កាត់៣ ក្រុង.ខេត្តព្រះសីហនុ មានទិសដៅពី ក្រុងព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ បានបុក ជាមួយ ម៉ូតូ មួយគ្រឿង ម៉ាក YAMAHA RC ពណ៌ខ្មៅលាយលឿង គ្មានស្លាកលេខ មានទិសដៅបញ្ច្រាស់គ្នា ជិះគ្នាចំនួន ២នាក់ បើកបរដោយឈ្មោះ មាស វ៉ាន់ថន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ កម្មករសំណង់នៅកោះក្របី និងអ្នករួមដំណើរចំនួន ១នាក់ ឈ្មោះ ឡុង ចាន់ធឿន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កម្មករសំណង់នៅកោះក្របី អ្នកទាំងពីរមានទីលំនៅ ភូមិ១ ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

NKD-36x6_outline

ប្រភពដដែលបន្តថា គ្រោះថ្នាក់នេះបណ្ដាលឲ្យមនុស្ស របួសធ្ងន់ម្នាក់់(អ្នកបើកបរម៉ូតូ) និងរបួសស្រាលមួយនាក់ ( អ្នករួមដំណើរលើម៉ូតូ )បានបញ្ជូនទៅសង្គ្រោះព្យាបាលនៅគ្លីនិកឯកជន888។

រីឯវត្ថុតាង រថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករង់ចាំការដោះស្រាយទៅតាមផ្លូវច្បាប់៕ ឆ្លាម សមុទ្រ