ព័ត៌មានទាន់ហេតុការណ៍៖

ឡាន២គ្រឿងបុកគ្នាខូចខាតយ៉ាងដំណំ ភាគីបង្កព្រមសងដើម្បីបញ្ចប់រឿង

ភ្នំពេញ៖ រថយន្តតូយ៉ូតាម៉ាកព្រូសមួយគ្រឿង បានបើកបរលឿនពេកមិនប្រយ័ត្ឋ ក៏ជ្រុលទៅបុករថយន្តឡុចស៊ីសLX470ដែលកំពុងបើកផ្លូវចំពីចំហៀងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ដែលនៅត្រង់ចំណុចក្បែរសកលវិទ្យាល័យIIC តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ រថយន្តម៉ាកឡុចសុីសLX470 ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2Q-9313 បានបើកបរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីត្បួងទៅជើងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តម៉ាកតូយ៉ូតា ព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AM-7736 បានបើកបរតាមផ្លូវជាតិលេខ២ ទិសដៅពីជើងទៅង្បួងក្នុងល្បឿនលឿន ហើយក៏បានទៅបើកបុករថយន្តឡុចសុីសLX470 ចំពីចំហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំង២គ្រឿងយ៉ាងដំណំ ។

NKD-36x6_outline

ក្រោយពេលកើតហេតុ ភាគីទាំងសងខាង ចរចាគ្នាដោយមានវត្តមានសមត្ថកិច្ចមូលដ្ឋានបានចុះជួយអន្តរាគមន៍ដល់កន្លែងកើតហេតុផងដែរ ដោយភាគីខាងរថយន្តតូយ៉ូតាព្រូសបានព្រមជួសជុយសងថ្លៃខូចខាតទៅលើរថយន្តឡុចសុីសLX470 ដើម្បីបញ្ចប់រឿង៕ ភារ៉ា ដង្កោ