ព័ត៌មានទាន់ហេតុការណ៍៖

ឡាន២គ្រឿងបើកបុកគ្នា មនុស្ស២នាក់រងរបួសធ្ងន់នៅស្រុកសន្ទុក

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍ទៀតហើយ រវាងរថយន្ដបុកនឹងរថយន្តកាលពីវេលាម៉ោង៤និង៥នាទីទៀបភ្លឺ ថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៦ត្រង់ ចំណុចភូមិស៊ីវត្ថា ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មូលហេតុ (អ្នកបើកបរងោក)គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយ រថយន្តម៉ាកហ៊ីយ៉ានដាយ ស្លាកលេខ ភ្នំពេញ 3A 0492 បើកបរដោយឈ្មោះភ័ណ សុភាព ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិវាលកណ្តៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម (រងរបួសធ្ងន់) បានបើកទៅបុករថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៌ស ស្លាកលេខកំពង់ចាម 3A 1443 បើកបរដោយឈ្មោះ មាស ថុនភេទប្រុស អាយុ២៤ឆ្នាំ រស់នៅ ភូមិពៀនា ឃុំអំពិល ស្រុកស្រីន្ធរកណ្តាល ខេត្តព្រៃវែង (រងរបួសធ្ងន់ ) ។

ក្រោយកើតហេតុ សមត្ថកិច្ចបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងបានចុះវាស់វែងធ្វើកំណត់ហេតុកសាងសំណុំរឿងតាមនីតិវិធី៕ ប៊ុន រិទ្ធី

NKD-36x6_outline