ព័ត៌មានទាន់ហេតុការណ៍៖

ឡិចស៊ីុស LX470 បើកបុកម៉ូតូពីក្រោយបណ្ដាលឲ្យយុវជនម្នាក់ស្លាប់នៅចាក់អង្រែក្រោម ហើយបន្តបើករត់ដល់ផ្សារតាខ្មៅ រួចចុះគេចខ្លួនបាត់ស្រមោល

ភ្នំពេញ៖ រថយន្តឡិុចស៊ីុសLX470 មួយគ្រឿង បានបើកបុកម៉ូតូហង់ដាឌ្រីម ស៊េរី២០១២ ពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយរថយន្តបង្ក បានបន្តល្បឿនបើករត់ទាំងមូ៉តូនៅពីក្រោមអូសតាំងពីចាក់អង្រែក្រោមរហូតដល់ផ្សារតាខ្មៅថ្មី រួចបើកទ្វារចុះគេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរួមទាំងសមត្ថកិច្ច កាលពីវេលាម៉ោង១និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវជាតិលេខ២ នៅចំណុចមុខផ្ទះសំណាក់ហេង មហាសម្បត្តិ ស្ថិតក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យុវជនរងគ្រោះ មានឈ្មោះហេង វឌ្ឍនា អាយុ២១ឆ្នាំ មានមុខរបរជាជំនួយការ វិស្វករវាស់វាងនៅបុរីប៉េង ហ៊ួត និងមានស្រុកកំណើតនៅភូមិព្រែកផ្ដៅ ឃុំពេជាឡែង ស្រុកត្បួងឃ្មំុ ខេត្តត្បួងឃ្មុំ ។

តាមសម្ដីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគឺ ឃើញយុវជនរងគ្រោះខាងលើបានជិះម៉ូតូហង់ដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលខ ភ្នំពេញ១BB.៨៣៥៥ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីជើងទៅត្បួងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តបង្កម៉ាកឡិចស៊ីស LX៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២N.៩៩៩០ បានបើកមកពីក្រោយក្នុងទិសដៅស្របគ្នា ហើយក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលបុកម៉ូតូរងគ្រោះពីក្រោយពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូបោកក្បាលទៅនិងថ្នល់ស្លាប់ភ្លាមៗនៅនិងកន្លែង ។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ក្រោយពីបង្កហេតុរួច រថយន្តបង្កក៏បានបន្ថែមល្បឿនបើករត់ទាំងម៉ូតូនៅពីក្រោម អូសតាំងពីចាក់អង្រែក្រោមរហូតដល់មុខផ្សារតាខ្មៅថ្មី ក៏ត្រូវបានប្រជាពលរដ្ឋជួយដេញស្ទាក់ឲ្យឈប់ ហើយម្ចាស់រថយន្តបង្កក៏បានបើកទ្វារត់គេចខ្លួនបាត់ស្រមោលតែម្ដង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុនិងទំនាក់ទំនងទៅជំនាញឲ្យមកធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ។ចំណែកឯសពរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ ជីម ភារ៉ា ដង្កោ

សមត្ថកិច្ចចរាចរណ៍ និងប្រជាពលរដ្ឋស្ថិតនៅទីតាំងកើតហេតុ (រូបថតៈ ជឹម ភារ៉ា)

សមត្ថកិច្ចចរាចរណ៍ និងប្រជាពលរដ្ឋស្ថិតនៅទីតាំងកើតហេតុ (រូបថតៈ ជឹម ភារ៉ា)

រថយន្តឡិចស៊ីសបង្គ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ហើយបើករត់ (រូបថត៖ ជឹម ភារ៉ា)

រថយន្តឡិចស៊ីសបង្គ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ហើយបើករត់ (រូបថត៖ ជឹម ភារ៉ា)

រថយន្តបង្កបន្តបើករត់គេចទាំងម៉ូតូនៅពីក្រោមកង់

រថយន្តបង្កបន្តបើករត់គេចទាំងម៉ូតូនៅពីក្រោមកង់

យុវជនរងគ្រោះស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ (រូបៈ ជឹម ភារ៉ា)

យុវជនរងគ្រោះស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ (រូបៈ ជឹម ភារ៉ា)

IMG_2206 copy