ព័ត៌មានទាន់ហេតុការណ៍៖

ឡើងតាមដំបូលចូលទៅលួចមាសតែប៉ុន្មានម៉ោងក្រោយមក ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចមាស និងប្រាក់មួយចំនួននៅក្នុងផ្ទះជនរងគ្រោះ នៅវេលាម៉ោង ១១និង១០ នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិកកោះឃុំខ្វាវស្រុកទ្រាំង ខេត្តតាកែវ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកទ្រាំង បានឲ្យដឹងថា ជនសង្ស័យឈ្មោះឆាន សំណាង ហៅក្តឹប ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ ឃុំខាងលើមានមុខរបរសិស្ស បានលួចចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះ សាន់ ហ៊ីង ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នាមានមុខរបរកសិករ។ នៅមុនពេលកើតហេតុ ជនសង្ស័យបានឡើងតាមដំបូលចង្ក្រានបាយ រួចចូលតាមបង្អួចយកកន្រ្តៃនៅក្នុងផ្ទះគាស់ហឹបយកខ្សែក និងខ្សែដៃមាសអស់ចំនួន៤ជី និងប្រាក់ចំនួន៥០ម៉ឺនរៀល។

NKD-36x6_outline

ក្រោយពេលកើតហេតុនៅវេលាម៉ោង១៩និង៥៥នាទី ថ្ងៃខែឆ្នាំដដែលជំនាញបានឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងខ្សែក និងខ្សែដៃមាសបានមកវិញ។

បច្ចុប្បន្នវត្ថុតាងត្រូវបានប្រគល់ជូនជនរងគ្រោះវិញ ចំណែកជន សង្ស័យជំនាញកសាងសំណុំរឿងតាមនីតិវិធី៕ ភ្នំដា