ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឆែកឆេរជនជាតិបរទេសនៅអគារកំពុងសាងសងប្លុកបឹងកក់៨៣នាក់គ្មានច្បាប់

ភ្នំពេញ៖​ កម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះប្រតិបត្តិការបន្តធ្វើការឆែកឆេរជនជាតិបរទេស ដែលចូលមករស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់​ នៅក្នុងសំណងអាគារកំពុងសាងសងនៅប្លុកបឹងកក់​ ​​ ជាលិទ្ធផលរកឃើញជនជាតិចិននិងវៀតណាមប្រុសស្រីសរុបទាំងអស់១៧៤នាក់​ ក្នុងនោះមាន៨៣​ ស្រី ០៧ នាក់ មាន០២ សញ្ជាតិ ចិន១៦៧ នាក់ស្រី០៧នាក់ ។ វៀតណាមចំនួន០៧នាក់ គ្មានខិតឆ្លងដែន ចិន៧៦នាក់ គ្មានលិខិតឆ្លងដែន​ រួចនាំយកមនុស្ស៨៣នាក់​ ក្នុងនោះស្រី០២នាក់វៀតណាម០៧នាក់ និងលិខិតឆ្លងដែនចិន-វៀតណាម២៣៧ ក្បាល ដកយកមកអគ្គនាយកដ្ឋាន ដើម្បីធ្វើការផាកពិន័យតាមច្បាប់ ។

ករណីចុះប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចប្លុកការដ្ឋានសំណង់ (CSCEC) ក្នុងបរិវេណបឹងកក​់ ផ្លូវលេខR៦​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។

លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានឲ្យដឹងថា ក្រោយពីធ្វើការត្រួតពិនិត​ អគារសំណង់ ដែលកំពុងសាងសងថ្មីនេះ​ រួចមកកម្លាំងរបស់លោកបានរកឃើញ ជនជាតិចិននិងជនជាតិវៀតណាម​ សរុបទាំងអស់​១៧៤នាក់​ ក្នុងនោះចិននិងវៀតណាមគ្មានលិខិតស្នាមត្រឹមត្រូវ៨៣ស្រី២នាក់និងវៀតណាម៧នាក់ប្រុស​ បញ្ចូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ដើម្បីចាត់ការតាមនីតិវិធី​ ។

ពាក់ព័ន្ធនិងករណីនេះផងដែរ លោកក៏បានធ្វើការអំពាវនាវនិងសុំអោយជនបទេសដែលស្នាក់នៅនិងធ្វើការសុំច្បាប់ និង គោរពច្បាប់ ប្រទេសកម្ពុជាផង បើពុំនោះទេ សមត្ថកិច្ច និងចាត់វិធានការដោយពុំលើកលែងឡើយ។

លោកឧត្ដមសេនីយ៍ទោបានបន្តបន្ថែមទៀតថា កន្លងមកលោកបានធ្វើការអំពាវនាវ ដល់ម្ចាស់ រោងចក្រ សហគ្រាស និងសិប្បកម្ម ការដ្ឋាននានា អស់អោយបញ្ឈប់ការជួលកម្មករបរទេសដែលចូលមកដោយ ខុសច្បាប់មកធ្វើការបន្តទៀតនៅក្នុងការរដ្ឋាននិងសិប្បកម្ម របស់ខ្លួន បើពុំនោះទេ សមត្ថកិច្ចនិងចាត់វិធានការ ទៅតាមផ្លូវច្បាប់ចំពោះអ្នករឹងទទឹង ។

យោងតាមមាត្រា២៩ ច្បាប់ស្តីពីអន្តោប្រវេសន៍ បានចែងថា ជនបរទេសណា ដែល គ្មានការអនុញាតិ ហើយចូល មកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលបលួច លាក់បន្លំ ឫ ល្បិចផ្សេង ទៀតដែល ផ្ទុយពីបទបញ្ញាតិ នៃច្បាប់នេះ ត្រូវផ្តន្ទាទោស ដាក់គុកពីបី ខែដល់ ៦ខែ មុននិងបណ្តេញចេញ ត្រូវផ្តន្ទាទោស ដូចគ្នានឹងជនល្មើស ចំពោះជនណាដែលផ្តល់ជំនួយ ឫ ជួយលាក់បាំងក្នុងការបញ្ចូល ជនបរទេស ដែលគ្មានការអនុញាតិ មកក្នុងព្រះរាជាណាចក្រកម្ពុជា មន្ត្រីឯភ្ញាក់ងាររាជការ មានសមត្ថកិច្ច រូបណា ដែលជាអ្នកសមគំនិតឫ ជួយសម្រួលក្នុងការប្រព្រឹត្ត បទល្មើសខាងលើ ត្រូវផ្តន្ទាទោស ដាក់គុកពី ១ខែដល់១ឆ្នាំ ហើយមន្ត្រីរាជការមានសមត្ថកិច្ចរូបណា ដែលធ្វើមានការ ធ្វេសប្រហេស ខ្វះការប្រុងប្រយត្ន័ ឫ មិន គោរពបទបញ្ជា ត្រូវ ទទួល ការផ្តន្ទាទោស ផ្នែករដ្ឋបាល មធ្យោបាយ សម្ភារះប្រើប្រាស់ សម្រាប់ប្រព្រឹត្តបទល្មើស ត្រូវរឹមអូស ទុកជាសម្បត្តិរដ្ឋ​ ៕ស​ ដារ៉ា

sordara (8)

sordara (7)

sordara (6)

sordara (5)

sordara (4)

sordara (3)

sordara (2)

sordara (1)

sordara