ព័ត៌មានទាន់ហេតុការណ៍៖

អគ្គលេខាធិការ កាយសម្ព័ន្ធ ៖ ស៊ីហ្គេមឆ្នាំនេះ អត្តពលិកខ្លួនមានកម្រិតបច្ចេកប្រហាក់ប្រហែលនឹង ប្រទេសជិតខាង

ភ្នំពេញ៖ លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា មានប្រសាសន៍ថា ចំពោះការចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី២៩ឆ្នាំនេះ សហព័ន្ធមិនចង់និយាយពីមេដាយទេ ប៉ុន្តែ សហព័ន្ធនិយាយរឿង កម្រិតបច្ចេសវិញ បន្ទាប់ពីកីឡាករ សម រីម បានចេញទៅហ្វឹកហាត់រយៈពេលខ្លី នៅខេត្តគង់ទង ប្រទេសចិន ក្រោមការឧបត្ថម្ភគាំទ្រ ពីក្រសួងអប់រំយុវជននិងកីឡា ក្រោមកិច្ចសម្របសម្រួលពី NOCCតាមរយៈកិច្ចសហប្រតិបត្តិកាត រវាង រាជរដ្ឋាភិបាលនៃប្រទេសទាំង២ ។

លោក អគ្គលេខាធិការបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៣ខែសីហាឆ្នាំ២០១៧នេះ លោកនិងធ្វើដំណើរ ទៅប្រទេសចិន ដើម្បីសម្តែងការអរគុណ ចំពោះថ្នាក់ដឹកនៃមជ្ឈមណ្ឌល ជាតិហ្វឹកហ្វឺន ខេត្តគង់ទង ប្រទេស និទៅទទួលយកកីឡាករ សម រីម មកចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេមលើកទី២៩ ដោយលោក និងកីឡាករសម រីម ចេញពីប្រទេសចិនទៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី១៥ខែសីហា មុនការប្រទេសផ្លូវចំនួន៣ថ្ងៃ ដើម្បីសម្រាក និងហ្វឹកហាត់ កំដៅសាច់ដុំ ឲ្យបានល្អប្រសើរ។

លោកបានបន្តថា រយៈពេលខែកន្លងមក កីឡាករសម រីម ពិតជាមានការរីកចម្រើនច្រើនគួឲ្យកត់សម្គាល់ ប៉ុន្តេទោះបីយ៉ាងណា លោក មិនទានអាចនិយាយរឿងមេដាយ នាពេលនេះបាន តែអាចនិយាយរឿងកម្រិតបច្ចេកទេស ។ តាមការកត់សម្គាល់ និងតាមដានដោយយកចិត្តទុកដាក់ សម រីម ត្រូវបានគ្រូបង្វឹកជនជាតិចិន ធ្វើការវាយតម្លៃថា កម្រិតបច្ចេកទេសកើនឡើងខ្លាំងលើសពីការរំពឹងទុក គឺអាចនិយាយបានថា មានលក្ខណៈប្រដំត្រសង ជាមួយកីឡាករ មកពីបណ្តាប្រទេសជិតខាងកម្ពុជាដែរ ។

ការវាយតម្លៃនេះ ដោយសារតែ នៅមជ្ឈមណ្ឌលខេត្តគង់ទង គឺមានឧបករណ៍ សម្ភារគ្រប់គ្រាន់ ព្រមទាំងពេលវេលាហ្វឹកហាត់ច្រើន ។

លោកបញ្ជាក់ថា រយៈពេល៤ខែនេះ ក្រសួងអប់រំបានផ្តល់ថវិការឧបត្ថម្ភចំនួន១៨០ម៉ឺនរៀល ក្នុង១ខែ និងទទួលបានកិច្ចសម្របសម្រួល ពីលោក តាំង ហ្គោឌិន អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៕ សារីម