ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​នៅ​ជាន់​លើ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​ទាំង​ព្រឹក​

ចែករំលែក៖

​ភ្នំពេញ​ ៖​ អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​២១​ ខែ​ ឧសភា​ ឆ្នាំ​២០១៥​ នៅ​ជាន់​ទី​២​ខាងលើ​ បណ្ដាល​ឱ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ជិតខាង​និង​សមត្ថកិច្ច​ ប៉ុន្ដែ​ បាន​អន្ដរាគមន៍​ទប់​សភាពការណ៍​បាន​ ទើប​មិន​បណ្ដាល​ឱ្យ​រង​គ្រោះ​ធ្ងន់ធ្ងរ​ ។​

​អ្នកស្រី​ ប៉ាន់​ សុ​ឃី​ម​ អាយុ​៤៣​ឆ្នាំ​ ស្នាក់​នៅផ្ទះ​លេខ​២៤​ ផ្លូវ​លេខ​២៣​ សង្កាត់​ជ័យ​ជំនះ​ ខណ្ឌដូនពេញ​ ដែល​ត្រូវ​ ជា​ម្ចាស់ផ្ទះ​កើតហេតុ​បានឱ្យ​ដឹង​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​២១​ ខែឧសភា​នេះ​ ខ្លួន​បាន​ជួល​ ជាង​ឱ្យមក​ផ្សារ​ដែក​ជួសជុលផ្ទះ​នៅ​ជាន់​ ទី​២​ ប៉ុន្ដែ​ការ​ផ្សារ​ដែក​បង្ក​ឱ្យ​មាន​ផ្កាភ្លើង​ ខ្ទាត​ទៅ​លើ​កំណាត់​ ក៏​បង្ក​ទៅ​ជា​អគ្គិភ័យ​ ឆាបឆេះ​ ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ក្នុង​ហេតុ​ ការណ៍​នេះ​ មិន​បណ្ដាល​ឱ្យ​គ្រោះថ្នាក់​និង​ ខូចខាត​ធ្ងន់ធ្ងរ​ទេ​ បន្ទាប់​ពី​សមត្ថកិច្ច​ អាជ្ញាធរ​ ជា​ពិសេស​អង្គភាព​ពន្លត់​អគ្គិភ័យ​ បាន​ប្រើប្រាស់​រថយន្ដ​ចំនួន​៣​គ្រឿង​មក​ ជួយ​ពន្លត់​ទាន់​ពេលវេលា​ ។​

​អាជ្ញាធរ​សំណូមពរ​ផង​ដែរ​ ឱ្យ​ប្រជា​ ពលរដ្ឋ​ទាំងអស់​ តាម​មូលដ្ឋាន​ចូរ​មាន​ ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​ ទៅ​លើ​បញ្ហា​ ចរន្ដអគ្គិសនី​ ការ​ទុកដាក់​សម្ភារ​ផ្សេងៗ​ ពីព្រោះ​អាច​បង្ក​ឱ្យ​មាន​ទុ​ស្សេ​ចរន្ដ​ ឬ​ ដោយ​ភ្លើង​ណាមួយ​កើតឡើង​បណ្ដាល​ឱ្យ​ខាតបង់​និង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ជា​ដើម​ ៕ ស​ ដា​រ៉ា​


ចែករំលែក៖