ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​សល់​តែ​ផះ​ទាំង​ព្រលឹម​អុរ​

​ខេត្តសៀមរាប​ ៖​ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ហ្វី​ប្រ៉ូ​ស៊ី​មង​ត៍​ត្រូវ​អគ្គិភ័យ​ឆាយ​ឆេះ​អស់ទាំង​ស្រុង​ និង​បណ្ដាល​ឲ្យ​ខូចខាត​សម្ភារ​ជា​ច្រើន​ទៀត​ ដោយសារ​តែ​ភ្លើង​ធូប​ទាន​ ដែល​ម្ចាស់ផ្ទះ​ដុត​បែ​បន់​ឲ្យ​លក់ដូរ​មាន​ភ្ញៀវ​ចូល​ទិញ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ល្ងាច​ ថ្ងៃ​ទី​២៨​ខែមករា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ភូមិ​គោក​តា​ចាន់​ សង្កាត់​គោក​ចក​ ក្រុង​សៀមរាប​ ខណៈ​ផ្ទះ​បាន​ចុះ​មក​ក្រោម​ដើម្បី​រៀបចំ​លក់ដូរ​នៅ​មុខ​ផ្ទះ​ ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់​ទាំង​ព្រឹក​ព្រលឹម​អុរ​ផង​ដែរ​។​

សមត្ថកិច្ច​នគ​បាល​បាន​ឲ្យ​ដឹង​ថា​ ម្ចាស់ផ្ទះ​មានឈ្មោះ​ នូ​ វ​ណ្ណី​ ភេទ​ស្រី​ អាយុ​៥៣​ឆ្នាំ​ មុខរបរ​លក់ដូរ​នៅផ្ទះ​ រស់នៅ​ភូមិ​គោក​តា​ចាន់​ សង្កាត់​គោក​ចក​ ក្រុង​សៀមរាប​ ។​ចំណែក​ផ្ទះ​មាន​ទំហំ​ ៧​ម​X១០​ម​ ធ្វើ​អំពី​ឈើ​លើ​ ជើង​សរសរ​ថ្ម​ក្រោម​ ប្រក់​ហ្វី​ប្រូ​ស៊ីម៉ងត៍​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​អស់ទាំង​ស្រុង​ និង​មាន​ខូចខាត​សម្ភារៈ​ដូច​ជា​ម៉ូតូ​ម៉ាក​C60​សេរី​ចាស់​មួយ​គ្រឿង​,​ទូរ​ដែក​១​។​

​តាម​សម្តី​របស់​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ម្ចាស់ផ្ទះ​បាន​ដុត​ធូប​នៅ​លើ​ផ្ទះ​របស់​គាត់​ ដើម្បី​បន់ស្រន់​ លក់ដូរ​ដាច់​ច្រើន​ រួច​ក៏​ចុះ​មក​ក្រោម​រៀបចំ​អីវ៉ាន់​លក់ដូរ​ ពេល​គាត់​ឡើង​ទៅ​វិញ​ឃើញ​ធូប​ជិត​អស់​ ក៏​ចុះ​មក​វិញ​មក​ទៀត​ មិន​ទាន់​បាន​ប៉ុន្មាន​នាទី​ផង​គាត់​ក៏​ឃើញ​ផ្សែងហុយ​ទ្រលោម​ ពេល​នោះ​គាត់​ឡើង​ទៅ​មើល​ស្រាប់តែ​ឆេះ​ជើងធូប​ធ្លាក់​មក​ក្រោម​ គាត់​ក៏​ស្រែកហៅ​អ្នក​ជិតខាង​ឲ្យ​ជួយ​ពន្លត់​។​

សមត្ថកិច្ច​នគរបាល​បាន​បន្ត​ទៀត​ថា​ អគ្គិភ័យ​នេះ​ ប្រើ​រថយន្ដ​ពន្លត់អគ្គីភ័យ​ចំនួន​២​គ្រឿង​ តែ​បាញ់​អស់​មួយ​ឡាន​ប៉ុណ្ណោះ​ក៏​រលត់​អស់​ ខណៈ​ខ្មោច​ផ្ទះ​សល់​តែ​ផះ​ផង់​៕

1eb01jtt

ndlh7yxq

p6tv2ax5