ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះតូបលក់ឥវ៉ាន់ចាបហួយ និងផ្ទះមួយខ្នង​ទាំងស្រុង​ នៅក្រុង​សំរោង​ព្រោះ​អុជទានក្បែរដបសាំង

ខេត្តឧត្តរមានជ័យ៖ អគ្គិភ័យបានឆាប់ឆេះតូបលក់ឥវ៉ាន់ចាប់ហួយមួយកន្លែង នៅវេលាម៉ោង ២០និង​៣៥​នា​ទី ​ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងភូមិ​ត្របែកថ្មី​ សង្កាត់​បុស្បូវ​ ក្រុង​សំរោង ខេត្តឧត្ត​មានជ័យបណ្តាលឲ្យរងរបួសមនុស្សម្នាក់ ។

សេចក្តីរាយការណ៍បឋមរបស់នគរបាលបានឲ្យដឹងថា តូបលក់ឥវ៉ាន់ចាប់ហួយ និងផ្ទះមួយខ្នងត្រូវ​បានអគ្គិភ័យឆេះបំផ្លាញទាំងស្រុង។ សេចក្តីរាយការណ៍ឲ្យដឹងទៀតថា ជនរងគ្រោះដែល​រង​គ្រោះ​ឈ្មោះ​ធឿត​ វណ្ណ​ឌី​ ភេទ​ប្រុស​ អាយុ​៣៤ឆ្នាំ ។

តាមរបាយការណ៍បឋម ថាការខួចខាត់អស់ទ្រព្យសម្បត្តិរាប់ម៉ឺនដុល្លារ និងរងរបួសមនុស្សម្នាក់មានឈ្មោះភិន ​ម៉ារ៉ា​ ភេទ​ស្រី​ អាយុ​២២ឆ្នាំ ​ត្រូវ​ជា​ក្មួយស្នាក់ជាមួយម្ចាស់ផ្ទះ ។ ជនរងគ្រោះកំពុងជួយសង្គ្រោះដោយក្រុមគ្រូពេទ្យ។

ចំពោះមូលហេតុបង្កឲ្យមានករណីអគ្គិភ័យខាងលើនេះ មកពីជនរងគ្រោះដុតទានក្បែរដបសាំង ទើប​ឆាប់ ឆេះយ៉ាងសន្ធោសន្ធៅ ហើយភ្លាមៗនោះ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងសំ​រោង និងឡានទឹកខេត្តបានចេញប្រតិបត្តិការបាញ់ពន្លត់ផងដែរ ៕ ប៉ែន នួន