ព័ត៌មានទាន់ហេតុការណ៍៖

អង់គ្លេសច្រានចោលព័ត៌មានថាបង់ប្រាក់៤០ពាន់លានផោនដើម្បីចាកចេញពីអឺរ៉ុប

នាយកខុទ្ទកាល័យនាយករដ្ឋមន្ត្រីអង់គ្លេសបានប្រកាសថា ទីក្រុងឡុងបានយល់ព្រមសងប្រាក់ដល់សហគមន៍អឺរ៉ុប ដើម្បីមានកិច្ចព្រមព្រៀងពណិជ្ជកម្មក្រោយ ពេលអង់គ្លេសចាកចេញពីអឺរ៉ុប។ ប៉ុន្តែ អង់គ្លេសបានច្រានចោលទឹកប្រាក់៤០ ពាន់លានផោនដែលសារព័ត៌មាន Sunday Telegraph បានផ្សព្វផ្សាយនាពេលកន្លង មក។

អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេសបាន បញ្ជាក់ថា តួលេខដែលសារព័ត៌មាន Sunday Telegraph ផ្សព្វផ្សាយនោះគឺជាព័ត៌ មានមិនពិតឡើយ។ តាមការិយាល័យ នាយករដ្ឋមន្ត្រីអង់គ្លេសបានឲ្យដឹងថា រដ្ឋាភិបាលបានបញ្ជាក់ខាងលើគឺដើម្បីបញ្ចប់ការព្រួយបារម្ភរបស់សាធារណមតិថា អង់គ្លេសយល់ព្រមផ្តល់ប្រាក់ឲ្យអឺរ៉ុបមួយចំនួនធំដើម្បីទទួលបានកិច្ចព្រមព្រៀងជាមួយអឺរ៉ុប។ រដ្ឋាភិបាលអង់គ្លេសបញ្ជាក់ថា ការផ្តល់ប្រាក់ឲ្យទៅអឺរ៉ុបគឺចាំបាច់ត្រូវតែមានកិច្ចព្រមព្រៀងរបស់ភាគីទាំង២។

NKD-36x6_outline

បញ្ហាខាងលើគឺជាបញ្ហានយោបាយយ៉ាងធំសម្រាប់ទីក្រុងឡុង ក្រុមអ្នកគាំទ្រការចាកចេញរបស់អង់គ្លេសបានបញ្ជាក់ថា ប្រសិនបើអង់គ្លេសមិននៅក្នុងសហគមន៍ អឺរ៉ុប នោះអង់គ្លេសនឹងត្រូវយកប្រាក់ ៣៥០លានផោន ក្នុងមួយសប្តាហ៍ពីមូល និធិសេវាកម្មសុខាភិបាលសាធារណៈ។

កន្លងមកលោក Michel Barnier ធ្លាប់ បានព្រមានថា ការពិភាក្សាស្តីពីការចាក ចេញរបស់អង់គ្លេសនឹងត្រូវពន្យារដោយសារតែទីក្រុងឡុងមិនទាន់មានការឯកភាព គ្នា ថាតើត្រូវជួយដល់អឺរ៉ុបប៉ុន្មានពេលចាកចេញ?

នៅពេលនេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May និង លោក David Vavis ទទួលបន្ទុកកិច្ចពិភាក្សាចាក ចេញពីអឺរ៉ុបបានព្រមព្រៀងគ្នាថាត្រូវបរិ ច្ចាកឲ្យអឺរ៉ុបមួយចំនួន ប៉ុន្តែមិនទាន់កំណត់ នៅឡើយទេថាតើត្រូវឲ្យប៉ុន្មាននោះ៕ ម៉ែវ សាធី