ព័ត៌មានទាន់ហេតុការណ៍៖

អង់គ្លេសបើកការស្រាវជ្រាវពីឈាមកខ្វក់ធ្វើឲ្យមនុស្សរាប់ពាន់នាក់ឆ្លងវីរុស HIV និងជំងឺថ្លើម

នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បានស្នើឲ្យបើកការស្រាវជ្រាវ សម្ងាត់មួយកាលពីឆ្នាំ១៩៨០ ដែល បណ្តាលឲ្យមនុស្សរាប់ពាន់នាក់ឆ្លងវីរុស HIV និងជំងឺថ្លើមប្រភេទ C។

មនុស្ស២៤០នាក់ ក្នុងចំណោមរាប់ ពាន់នាក់ត្រូវបានបញ្ចូលឈាមកខ្វក់បានស្លាប់ ហើយគ្រួសារជនរងគ្រោះបានស្វែងរកចម្លើយជាច្រើនទសវត្សកន្លងមក តែមិនទាន់មានចម្លើយផ្តល់ឲ្យគ្រួសាររងគ្រោះនៅឡើយ។ ក្នុងពេលនោះរដ្ឋាភិបាលបានបញ្ជាក់ថាមានការខុសឆ្គងមួយចំនួន ប៉ុន្តែ មានការបិទបាំង និងធ្វើព្រងើយទុកឲ្យវា ឆ្លងផុតទៅ។

ប៉ុន្តែនៅពេលនេះរដ្ឋាភិបាលអង់គ្លេសនឹងស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះតាម រយៈការស្រាវជ្រាវនៅទូទាំងប្រទេសក្នុងការរកចម្លើយពិតប្រាកដ។

នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បានបញ្ជាក់ថា«សាច់ញាតិជនរងគ្រោះនឹងទទួលបានចម្លើយថា ហេតុអ្វីបានជារឿងនោះកើតឡើង ហើយ វាកើតឡើងដោយវិធីណា»។

NKD-36x6_outline

ហេតុការណ៍ខាងលើកើតឡើងនៅចុងឆ្នាំ១៩៧៩ និងដើមឆ្នាំ១៩៨០ នៅពេល នោះមាន មនុស្សជាច្រើនមានជំងឺពាក់ព័ន្ធនឹងឈាម ហើយត្រូវបញ្ចូលឈាមបន្ថែម ប៉ុន្តែនៅពេលនោះបែរជាបញ្ចូលឈាមអ្នកមានវីរុស HIV និងជំងឺថ្លើមប្រភេទC ទៅ វិញ។

តាមការបញ្ជាក់របស់អង្គការ Tainted Blood ជាអង្គការស្វែងរកយុត្តិធម៌ដល់ជន រងគ្រោះបានបញ្ជាក់ថា សរុបមានមនុស្ស៤.៨០០នាក់ឆ្លងជំងឺថ្លើមប្រភេទ C និង ២.៧០០នាក់ឆ្លង HIV ក្នុងចំណោមនោះ បានចម្លងបន្ថែម ១.២០០នាក់ទៀត។

ហេតុការណ៍ខាងលើគឺជាសោកនាដ កម្មប្រវត្តិសាស្ត្រក្នុងវិស័យសុខាភិបាល ក្នុងប្រទេសអង់គ្លេស រហូតមកទល់ពេល នេះមិនទាន់ដឹងពីមូលហេតុនៅឡើយ។ នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី May បានប្តេជ្ញាស្វែងរកចម្លើយឲ្យបានឆាប់ បំផុតដល់ជនរងគ្រោះ៕ ម៉ែវ សាធី