ព័ត៌មានទាន់ហេតុការណ៍៖

អង់គ្លេស បារាំង និងអាល្លឺម៉ង់ស្នើដាក់ទណ្ឌកម្មថ្មីទៅលើអីុរ៉ង់

នៅពេលនេះអង់គ្លេស បារាំង និងអាល្លឺ ម៉ង់បានស្នើដាក់ទណ្ឌកម្មទៅលើប្រទេស អីុរ៉ង់ពាក់ព័ន្ធនឹងកម្មវិធីមីស៊ីល ក៏ដូចជា តួនាទីរបស់អីុរ៉ង់នៅក្នុងប្រទេសស៊ីរី ។ នេះជាសកម្មភាពថ្មីរបស់អឺរ៉ុបក្នុងគោល ដៅជំរុញឲ្យទីក្រុងវ៉ាស៊ីនតោនបន្តរក្សាកិច្ច ព្រមព្រៀងបរមាណូរវាងប្រទេស៥+១ នឹងអីុរ៉ង់។

គម្រោងដាក់ទណ្ឌកម្មថ្មីបានផ្ញើទៅ កាន់ប្រទេសជាសមាជិកអឺរ៉ុប កាលពីថ្ងៃទី ១៦ខែមីនា ដើម្បីស្ទង់មតិប្រទេសជាសមា ជិក។ ការសម្រេចដាក់ទណ្ឌកម្មនោះនឹងត្រូវមានការឯកភាពពីប្រទេសជាសមាជិក ទាំង២៨ប្រទេស។

នៅក្នុងសេចក្តីព្រាងច្បាប់ដាក់ទណ្ឌ កម្មថ្មីបានសរសេរថា អីុរ៉ង់មានការបង្កើន ផលិតមីស៊ីល និងលូកដៃចូលរួមជួយដល់ រដ្ឋាភិបាលស៊ីរីនៅក្នុងសង្គ្រាមស៊ីវិលអូស បន្លាយជាច្រើនឆ្នាំកន្លងមក។

NKD-36x6_outline

សំណើខាងលើគឺជាផ្នែកមួយនៃយុទ្ធ សាស្ត្ររបស់អឺរ៉ុប ដើម្បីធានាដល់កិច្ចព្រម ព្រៀងបរមាណូជាមួយអីុរ៉ង់មិនត្រូវបាន ប្រធានាធិបតីអាមេរិកលុបចោលប៉ះពាល់ ដល់បញ្ហាផ្សេងជាច្រើនទៀត។

កន្លងមកអឺរ៉ុបបានខិតខំរារាំងអាមេរិក កុំឲ្យកែប្រែកិច្ចព្រមព្រៀងឬលុបចោលជា រឿងមួយធ្វើឲ្យតម្លៃនៃកិច្ចព្រមព្រៀងផ្សេង ទៀត នាពេលអានាគតត្រូវបាត់បង់ និងធ្វើ ឲ្យប្រទេសជាច្រើនមិនទុកចិត្តលើកិច្ចព្រម ព្រៀងជាមួប្រទេសលោកខាងលិច៕ ម៉ែវ សាធី