ព័ត៌មានទាន់ហេតុការណ៍៖

អង្គការសហប្រជាជាតិបានរារាំងសង្គ្រាមលោកដោយជោគជ័យ

សារព័ត៌មានស៊ីនហួបានផ្សាយនៅថ្ងៃទី២២ខែកុម្ភៈ ដោយដកស្រង់សម្តីអតីត អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន បញ្ជាក់ថា ស្ថានប័ន កំពូល គឺអង្គការសហប្រជាជាតិ បានរារាំងដោយជោគជ័យនូវសង្គ្រាមលោក កើត ឡើង។

ការលើកឡើងរបស់ លោក បាន ដែល ធ្វើការកត់សម្គាល់បែបនេះ គឺនៅក្នុងអំឡុងចូលរួមប្រជុំនៅឯក្រុមប្រឹក្សាសន្តិសុខ នៃ អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ស្ដីពីធម្មនុញ្ញអង្គការសហប្រជាជាតិក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។ លោក បាន គីមូន បានគូសបញ្ជាក់យ៉ាង ដូច្នេះថា «គ្មានអង្គការសហប្រជាជាតិ សហគមន៍អន្តរជាតិ មិនអាចទទួលជោគ ជ័យក្នុងការទប់ស្កាត់មិនឱ្យសង្រ្គាមលោក ផ្ទុះឡើងជាថ្មីនោះឡើយ នារយៈពេលជាង ៧០ឆ្នាំមកនេះ»។

ទន្ទឹមគ្នានេះដែរ អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិជនជាតិកូរ៉េខាង ត្បូងរូបនេះ ក៏បានសង្កត់ធ្ងន់ដែរថា ការ ចូលរួមពីគ្រប់ទិសទី ដើម្បីរក្សាសន្តិភាព ពិភពលោក និងសន្តិសុខ គឺត្រូវការចំាបាច់ជាងពេលណាៗទាំងអស់នាពេលបច្ចុប្បន្ននេះ។

លោក បាន គីមូន បញ្ជាក់ទៀតថា អង្គការសហប្រជាជាតិ បានចូលរួម ចំណែកយ៉ាងធំធេង ដើម្បីកាត់បន្ថយភាព ក្រីក្រ លើកកម្ពស់សុខភាពសាធារណៈ និងវិស័យអប់រំ។ ដោយឡែកកិច្ចប្រជុំស្ដីពីធម្មនុញ្ញអង្គការសហប្រជាជាតិ ត្រូវបាន ធ្វើឡើងចាប់ តាំងពីឆ្នាំ២០១៥មកម្លេះ៉ ដើម្បីពិនិត្យពីស្ថានការណ៍សន្តិភាព នៅ ទូទាំងសកលលោក៕ ម៉ែវ សាធី