ព័ត៌មានទាន់ហេតុការណ៍៖

អង្គភាពប្រឆាំងអំពើពុករលួយ​ គួរសើុបអងេ្កតបញ្ហា នៅមន្ទីរពេទ្យបង្អែកខេត្ដព្រះសីហនុ

ខេត្ដព្រះសីហនុៈ មកដល់ពេលនេះបុគ្គលិកបម្រើការងារ នៅក្នុងមន្ទីរពេទ្យខេត្ដព្រះសីហនុ​​​ បានដេករង់់​ចាំមើល​ថ្នាក់លើ ដែលជាសាមីក្រសួងរបស់ខ្លួន​ចាត់ការទៅលើ ប្រធានមន្ទីរពេទ្យព្រះសីហនុ​ ដែលបានប្រព្រឹត្ដអំពើពុក​រលួយ​និង បក្ខពួកនិយម​ព្រមទាំងធើ្វឱ្យបាត់ចំណូល ថវិកាចូលរដ្ឋជាច្រើនលានរៀលក្នុង១ខែៗ ។

ការទន្ទឹងរង់ចាំរបស់បុគ្គលិក ដើម្បីទទួលបានយុត្ដិធម៌ពីសាមី ក្រសួងដែលជាថ្នាក់លើរបស់ខ្លួន ហាក់បីដូចជាកាប់បំពង់រង់ចាំទឹក ភ្លៀងនិងដូចជារង់ចាំផ្កាយធ្លាក់ពីលើមេឃយ៉ាងដូចេ្នះដែរ ។

ក្រៅអំពីនេះអង្គភាពប្រឆាំងអំពើពុករលួយ គួរតែចុះស្រាវជ្រាវរកឱ្យឃើញស-ខ្មៅរវាងបុគ្គលិកតូចតាចនិងថ្នាក់ដឹកនាំមន្ទីរពេទ្យ ថាតើនរណាខុសនរណាត្រូវ? បើមិនដូចេ្នះទេក្នុងអង្គភាពមួយដែលមានចម្រូងចម្រាសដោះស្រាយ មិនចេញមិនអាចរីកចម្រើន បានឡើយ ។

គួររំលឹកថាកាលពីពេលកន្លងទៅថ្មីៗនេះបុគ្គលិកបម្រើការងារនៅមន្ទីរពេទ្យខេត្ដព្រះសីហនុ បានប្រតិកម្មទៅនឹងមេដឹកនាំរបស់ ខ្លួនហើយបានធើ្វពាក្យបណ្ដឹងចូលទៅស្ថាប័នពាក់ព័ន្ធ និងថែមទាំងបានបាចត្រាក់​ិងបិទប្រាក់ស្ទើរពេញក្រុងព្រះសីហនុ ដើម្បី ទាមទារឱ្យសាមីក្រសួងមានវិធានការលើប្រធានមន្ទីរពេទ្យដែលចាត់ចែងការងារមានភាពមិនប្រក្រតី ។

នៅក្នុងខិត្ដប័ណ្ណរបស់ បុគ្គលិកដែលបានបិទសាធារណៈនាពេល កន្លងមកនោះមានខ្លឹមសារថា សាមីក្រសួង និងក្រសួងពាក់ ព័ន្ធ ពិសេសក្រសួងទំនាក់​ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា ​និងអធិការកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ​ តម្រូវឱ្យពិនិត្យនិង មានវិធានការតាមផ្លូវច្បាប់ចំពោះ​ កំហុសឆ្គងដែលលោកសេង ណុង ប្រធាន មន្ទីរពេទ្យបានប្រព្រឹត្ដមាន១-អំពើពុក រលួយ បើកកង់ទីន និងកន្លែងផ្ញើកង់ ម៉ូតូក្នុងមន្ទីរពេទ្យដោយពុំមានការដេញថ្លៃដែលជាមូលហេតុធ្វើឱ្យ បាត់បង់ចំណូលហិរញ្ញប្បទាន សម្រាប់មន្ទីរពេទ្យ និង ថវិកាជាតិដែលសេវានេះកាលពីលោក ប្រធានមន្ទីរពេទ្យមុន (លោកវេជ្ជបណ្ឌិត ចាន់ វិបុល) គេបានចំណូល២.០០០. ០០០រៀលក្នុង ១ខែ ។

បច្ចុប្បន្ននេះលោក សេង ណុង គ្រប់ គ្រងមន្ទីរពេទ្យបានចំនួន ២៦ខែមក ហើយ តែចំណូលពីសេវានេះត្រូវបានបាត់ បង់ទាំងស្រុង ។ កាប់ដើមឈើធំៗក្នុង បរិវេណមន្ទីរពេទ្យចំនួន១៣ដើមដែល មានអាយុមិនតិចជាង៥០ ឆ្នាំហើយដើមនីមួយៗមានអង្កត់ផ្ចិតពី ១,២ម៉ែត្រទៅ ២ម៉ែត្រនិងមានតម្លៃក្នុងមួយដើមៗ មិនក្រោម ២៥០០ទៅ ៣០០០ដុល្លារនោះទេ យកទៅធ្វើជាសម្បត្ដិផ្ទាល់ខ្លួននិងបក្ខ ពួកខ្លួន ។

ចំណាយថវិកាហិរញ្ញប្បទាន ច្រើនហួសហេតុទៅលើការផ្គត់ផ្គង់ម្ហូបអាហារសម្រាប់ បុគ្គលិកយាមប្រចាំការដោយគ្មានការដេញថ្លៃហើយគុណភាព អាហារទៀតសោតមិនស័ក្ដិសមនឹង តម្លៃ,ទី២- បក្ខពួកនិយមនិងគ្មាន តម្លាភាព , អ្នកផ្គត់ផ្គង់់ម្ហូបអាហារ សម្រាប់បុគ្គលិកយាមប្រចាំការ ឱសថ និងសម្ភារបរិក្ខារពេទ្យជាមនុស្សតែម្នាក់ដែលជាបក្ខពួករបស់ខ្លួន , ចាត់តាំងបុគ្គ លិកទៅរៀនបន្ថែម ឬទៅសិក្ខាសាលាមិន ត្រឹមត្រូវតាមជំនាញបចេ្ចកទេស និង ដោយអត្ដនោម័ត។ អនុញ្ញាតច្បាប់ឈប់សម្រាកឱ្យបក្ខពួករបស់ខ្លួនមានរយៈ ពេលយូរលើសពី១ខែ ។

ជុំវិញការគ្រោងធ្វើកូដកម្មអហិង្សាឈរនៅ ក្រៅរបងមន្ទីរពេទ្យមិនចូល ធ្វើការពីសំណាក់វិជ្ជបណ្ឌិតនិងក្រុមគ្រូពេទ្យចំនួន ៣៣នាក់ខាងលើនេះវាជាបពា្ហា គ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតបើសិនជាមាន បពា្ហាដូចនេះមែនពីព្រោះអ្នកជំងឺជា ច្រើនដែលកំពុងមានវត្ដមានព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ដ (ពេទ្យ ចំការចេក) មិនដឹងទៅជាយ៉ាងនោះទេ ។ នេះជាចំណុចដ៍គ្រោះថ្នាក់មួយដែល រដ្ឋមន្ដ្រីក្រសួងសុខាគួរមាន វិធានឱ្យបានច្បាស់លាស់ម្ដងហើយដើម្បីសុវត្ថិភាពដល់ បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់ នៅព្យាបាលជំងឺបើមិនដូចនេះទេច្បាស់ជាវីវរហើយ ។
គេរំពឹងថាក្រសួង សុខាភិបាលនឹងពិចារណាលៃលកយ៉ាង ណាផ្ដល់យុត្ដិធម៌ដល់សំឡេងភាគច្រើនផង ៕
ហេង នរិន្ទ្រ

nkw23-2-2015