ព័ត៌មានទាន់ហេតុការណ៍៖

អង្គរក្ស​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរ​ ទទួល​អំណោយ​សប្បុរសធម៌​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​ រានី​ ហ៊ុន​ សែន​

ភ្នំពេញ​៖​ នៅថ្ងៃអង្គារ​ ទី​២៥ ខែកញ្ញា ឆ្នាំ២០១៨ ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​ លោក​ឌួង​ អេលីត​ នាយកពិធីការ និង​ សហការី អញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងនាំគ្រឿងឧបភោគ បរិភោគ បច្ច័យមួយចំនួនទៅចូលរួមបុណ្យសព​លោក​ វរសេនីយ៍ទោ​ ពេជ្រ​ សុខ​ ជានាយទាហាន នៃបញ្ជាការដ្ឋានអង្គរក្ស​ ដែលបានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍​ បន្សល់ទុកភរិយា​កូនតូច​ និងកូនក្នុងផ្ទៃឱ្យកំព្រា​ទាំងក្មេងខ្ចី​។​

ស្ថិតក្នុងសមានទុក្ខដ៏សែនក្រៀមក្រំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីនៃកាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ទោ ពេជ្រ​ សុខ បានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕ ចេស្តា