ព័ត៌មានទាន់ហេតុការណ៍៖

អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ជំនុំជម្រះ​ការដ្ឋាន​ការងារ​

​ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​ ២០១៥​ អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​អង្គ​ ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ បាន​ចាប់ផ្ដើម​បើក​សវនាការ​វគ្គ​ទី​២​ដែល​ ផ្ដោត​ទៅ​លើ​ការដ្ឋាន​ការងារ​ ។​ អង្គ​ជំនុំ​ ជម្រះ​សាលាដំបូង​នឹង​ធ្វើ​សវនាការ​លើ​ ការដ្ឋាន​ការងារ​ចំនួន​៣​តាម​លំដាប់​ លំដោយ​មាន​ ទំនប់​១​មក​រា​ ការដ្ឋាន​ ព្រ​លាន​យន្ដហោះ​ខេត្ដកំពង់ឆ្នាំង​ និង​ទំនប់​ ត្រ​ញំ​ង​ថ្ម​ ។​

​អង្គ​ជំនុំជម្រះ​នឹង​រៀបចំ​ស្ដាប់​ការ​ផ្ដល់​សក្ខីកម្ម​ពី​ដើមបណ្ដឹង​រដ្ឋប្បវេណី​និង​ សាក្សី​ចំនួន​១០​រូប​សម្រាប់​អង្គហេតុ​ ទាក់ទង​នឹង​ការដ្ឋាន​ការងារ​ទំនប់​១​មក​រា​នៅ​ក្នុង​ខេត្ដកំពង់ធំ​ ។​ សាក្សី​ទី​១​ដែល​ត្រូវ​ បាន​កោះហៅ​មក​ផ្ដល់​សក្ខីកម្ម​នៅ​ ចំពោះ​មុខ​អង្គ​ជំនុំជម្រះ​សាលាដំបូង​នៅ​ ថ្ងៃនេះ​គឺ​លោក​ ឱ​ ហូ​ អតីត​កម្មាភិបាល​ ខ្មែរក្រហម​ដែល​បាន​ធ្វើការ​នៅ​តំបន់​នោះ​។​

​សវនាការ​លើ​អង្គហេតុ​ថ្មី​ក្នុង​វគ្គ​ទី​២​ នៃ​សំណុំរឿង​០០២/០២​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​អង្គ​ជំនុំជម្រះ​សាលាដំបូង​បាន​ បញ្ចប់​សវនាការ​វគ្គ​ទី​១​លើ​អង្គហេតុ​ សហករណ៍​ត្រាំកក់​និង​មន្ទីរ​សន្ដិសុខ​ក្រាំង​ តា​ចាន់​ ។​

​ចាប់តាំងពី​បើក​សវនាការ​ស្ដាប់​ សក្ខីកម្ម​នៅ​ថ្ងៃ​ទី​៨​ ខែមករា​ ឆ្នាំ​២០១៥​ រហូត​មក​ដល់​ថ្ងៃ​ទី​១៨​ ខែឧសភា​ អង្គ​ជំនុំ​ ជម្រះ​សាលាដំបូង​បាន​បើក​សវនាការ​ រយៈពេល​៥០​ថ្ងៃ​និង​បាន​ស្ដាប់​ការ​ផ្ដល់​ សក្ខីកម្ម​របស់​សាក្សី​ អ្នកជំនាញ​ និង​ដើម​ បណ្ដឹងរដ្ឋប្បវេណី​ចំនួន​៣៧​រូប​ក្នុង​នោះ​សាក្សី​១៨​រូប​ដើមបណ្ដឹង​រដ្ឋប្បវេណី​ចំនួន​ ១៨​រូប​និង​អ្នកជំនាញ​១​រូប​ ៕ សហការី​

20150518_191638