ព័ត៌មានទាន់ហេតុការណ៍៖

អចលនទ្រព្យវៀតណាម បានទាក់ទាញ ទឹកប្រាក់ជាង ២,៣២ពាន់លានដុល្លារ សហរដ្ឋអាមេរិកពីការវិនិយោគ ផ្ទាល់របស់បរទេស ក្នុងឆ្នាំ២០១៥នេះ

វិស័យអចលនទ្រព្យវៀតណាមបានទាក់ទាញទឹកប្រាក់ប្រមាណជា២,៣២ ពាន់លានដុល្លារសហរដ្ឋអាមេរិកពីការវិនិយោគផ្ទាល់ពីបរទេសក្នុងឆ្នាំ២០១៥នេះ ដោយជាប់ចំណាត់ថ្នាក់ទី៣ក្នុងវិស័យជាច្រើនដែលទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស។

វិស័យអចលនទ្រព្យនេះមាន ចំនួន១១,៥ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេសសរុបនៅក្នុងប្រទេសនេះ។ ដោយ យោងទៅតាមទីភ្នាក់ងារវិនិយោគបរ ទេសនៃក្រសួងផែនការរបស់វៀតណាមបានឱ្យដឹងថា មានគម្រោងថ្មីចំនួន២៩ និង១០ទៀតដែលបានចុះក្នុងបញ្ជីមូលធន បន្ថែម។
អ្នកជំនាញផ្នែកអចលនទ្រព្យបានព្យាករថា លំហូរនៃការវិនិយោគផ្ទាល់ពីបរទេសបានបន្តហូរចូលទៅក្នុងវិស័យអចលនទ្រព្យ ហើយគម្រោងដែលមានតម្លៃពាន់លានដុល្លារជាច្រើនទៀតត្រូវបានគ េរំពឹងថានឹងកើតមាននៅពេលអនាគត។

ដោយយោងទៅតាមការស្រាវ ជ្រាវរបស់ Savills បានប្រកាសកាល ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ថា លក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ចដែលមានភាពប្រសើរឡើង របស់វៀតណាមនឹងធ្វើឱ្យតម្លៃជួលការិយាល័យនៅទីក្រុងហូជីមិញកើនឡើង ខណៈដែលតម្លៃជួលនេះមានស្ថិរភាព ដដែលនៅក្នុងទីក្រុងហាណូយ។

នៅក្នុងទីក្រុងហូជីមិញអគារ ចំនួន៩នឹងត្រូវដាក់ចេញដោយរួមមាន អគារ Vietcombank Tower។ មជ្ឈមណ្ឌល Saigon និង Deutches Haus ដែលកំពុងតែស្ថិតក្នុងការសាងសង់នោះនឹងដាក់ឱ្យដំណើរការនៅក្នុងទីផ្សារនេះក្នុងត្រីមាសទី៣នៃឆ្នាំ២០១៧។

នៅទីក្រុងហាណូយ តម្លៃជួលជា មធ្យមគឺ២១ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែពោលគឺធ្លាក់ចុះ០,២ភាគរយបើធៀបនឹងឆ្នាំមុន ។ ទោះបីជាយ៉ាងណាក៏ ដោយតម្រូវការជួលអគារកំពុងតែងើបឡើងវិញជាមួយនឹងអត្រា៩ភាគរយបើធៀបនឹងឆ្នាំមុន។

NKD-36x6_outline

អគារជាច្រើននៅក្នុងតំបន់ខាងត្បូងប្រទេសត្រូវបានគេព្យាករថានឹងកើនឡើង១៣ភាគរយនៅក្នុងឆ្នាំ២០១៦ និង ១៤ភាគរយនៅក្នុងឆ្នាំ២០១៧ ខណៈដែលតម្លៃជួលត្រូវបានគេរំពឹងថានឹងកើនឡើង ៤ភាគរយនៅក្នុងឆ្នាំ២០១៦ ហើយ៩ភាគ រយនៅក្នុងឆ្នាំ២០១៧។

តម្រូវការសម្រាប់អគារនៅក្នុងទីក្រុងហាណូយត្រូវបានគេរំពឹងថានឹងកើនឡើង១១ភាគរយនៅក្នុងឆ្នាំ២០១៦ និង ១៥ភាគរយនៅក្នុងឆ្នាំ២០១៧ ខណៈ ដែលការជួលជាមធ្យមនឹងកើនឡើង ៤ភាគរយក្នុងឆ្នាំ២០១៦ហើយមានស្ថិរភាពនៅក្នុងឆ្នាំ២០១៧។

ការស្ទង់មតិនេះបានបន្ថែមទៀតថាតម្រូវការការិយាល័យដែលមានកម្រិត A និង B នៅក្នុងទីក្រុងទាំងពីរនេះត្រូវបានគ្រប់គ្រងដោយសហគ្រិនបរទេស ។ នៅ ក្នុងទីក្រុងហូជីមិញសហគ្រិនបរទេសដែល ជួលអគារមានប្រហែលជា៧៦ភាគរយ ខណៈដែលនៅក្នុងទីក្រុងហាណូយមានប្រហែលជា៦៦ភាគរយ។

តួលេខនេះបានបង្ហាញពីសញ្ញាវិជ្ជមាននៅក្នុងវិស័យអចលនទ្រព្យ។ ក្រុមហ៊ុន អចលនទ្រព្យជាច្រើនបានបន្តដំណើរការរបស់ពួកគេនៅក្នុងឆ្នាំនេះ។ អ្នកវិនិយោគក្នុងស្រុកជាច្រើនបានសង្ឃឹមយ៉ាងខ្លាំង ចំពោះការងើបឡើងវិញនៃទីផ្សារនេះដោយ សារតែវៀតណាមបានបញ្ចប់ការពិភាក្សាទៅលើកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងកាត់តំបន់ប៉ាស៊ីហ្វិក ដែលត្រូវបានគេរំពឹងថានឹងជួយលើកឡើងតម្កើងគុណភាព ទំនិញក្នុងវិស័យអចលនទ្រព្យនេះ៕

ដោយ៖ រ័ត្ន