ព័ត៌មានទាន់ហេតុការណ៍៖

អតីតខ្សែបម្រើក្លិប Real Madrid និង Chelseaចេញពីក្លិប Swanseaទៅដឹកនាំក្រុមនៅបែលហ្សុិក

ជំនួយការអ្នកចាត់ការទូទៅក្លិប Swansea City លោក Claude Makeleleបានសម្រេចចិត្តចេញពីក្លិបនៅអង់គ្លេស Premier League ដើម្បីទៅកាន់តំណែងជា អ្នកចាត់ការទូទៅផ្ទាល់ក្លិប KAS Eupen របស់ប្រទេសបែលហ្សុិក។

អតីតខ្សែបម្រើក្លិប Real Madrid និង Chelsea រូបនេះបានមកកាន់តំណែងជា ជំនួយការរបស់លោកPaul Clementកាលពីខែមករាហើយបានរួមចំណែកជូយក្រុម Swansea City គេចផុតពីគ្រោះថ្នាក់កាលពីរដូវកាលមុន។

អតីតកីឡាករជម្រើសជាតិបារាំងវ័យ៤៤ឆ្នាំរូបនេះនឹងទៅដឹកនាំក្រុម KAS Eupen ដែលកំពុងតែឈរបាតតារាងនៃក្របខ័ណ្ឌកំពូលរបស់បែលហ្សុិក ៕ ដេវីត