ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

អតីតគ្រូ Manchester City លោកManuel Pellegrini យល់ប្រមសំណើ៥លាន ផោនក្នុងមួយឆ្នាំពីក្លិបWest Ham

លោក Manuel Pellegrini អតីតអ្នកចាត់ការក្រុម Manchester City បានយល់ព្រមទៅកាន់ក្រុមញញួរធំ West Ham ដោយទទួលបានថ្លៃឈ្នួល៥លាន ផោនក្នុងមួយឆ្នាំ។

ក្រុមWest Hamកំពុងស្វែងរកអ្នកចាត់ការថ្មីមកជំនួសតំណែងរបស់លោក David Moyes ដែលបានចាកចេញក្រោយចប់រដូវកាល។ ហើយលោកPellegriniដែលធ្លាប់កាន់ក្រុម Manchester City ៣ឆ្នាំហើយឈ្នះពានអង់គ្លេស Premier League ក្នុងឆ្នាំ២០១៤ គឺជាបេក្ខជនដ៏ល្អបំផុតរបស់ West Ham។

អ្នកចាត់ការទូទៅសញ្ជាតិឈីលីរូបនេះបានចាកចេញពីក្រុមចិន Hebei China Fortuneដើម្បីមកចរចាលក្ខខណ្ឌមួយចំនួនទៀតជាមួយនឹងម្ចាស់ក្លិប West Ham ៕ ដេវីត