ព័ត៌មានទាន់ហេតុការណ៍៖

អតីតនាយករដ្ឋមន្ត្រីថៃ ត្រកូលស៊ីណាវ៉ាត្រា៣រូបជួបគ្នានៅជប៉ុនមានបំណងអ្វី?

តាមសារព័ត Japan times បានផ្សាយថា អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានទៅកាន់ប្រទេសជប៉ុន ចាប់តាំងពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ។ នេះជាលើកទីមួយហើយដែល លោកស្រី ទៅកាន់ជប៉ុនចាប់តាំងពីលោកស្រីបានភៀសខ្លួនចេញពីប្រទេសថៃ កាលពីខែសីហា ឆ្នាំ២០១៧។ រួមដំណើរជាមួយលោកស្រី គឺបងប្រុសដែលជាអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីនស៊ីណាវ៉ាត្រា រួមទាំងបងថ្លៃ ក៏ជាអតីតនាយករដ្ឋមន្ត្រីថៃ ដូចគ្នា គឺលោក ស៊ុំឆាយ វងសាវ៉ាត ។

ជំនួបខាងលើបង្កឲ្យមានពាក្យចរចាមអារ៉ាម ថា អតីតនាយករដ្ឋមន្ត្រី ត្រកូលស៊ីណាវ៉ាត្រា ទាំង៣រូប ជួបគ្នានៅជប៉ុនដើម្បីពិភាក្សា ដើម្បីផ្លាស់ប្តូរមេដឹកនាំគណបក្សភឿថៃ ដែលជាមន្ត្រីប៉ូលិស លោក Viroj Pao in ។

តាមសារព័ត៌មានបាំងកកបុស្តិ៍ បានផ្សាយថា លោក Phumtham Wcchayachai អគ្គលេខាធិការគណបក្សភឿថៃបាន ច្រានចោលព័ត៌មានខាងលើ ដោយលោកបញ្ជាក់ថា ការប្រកាសថា អតីតនាយករដ្ឋមន្ត្រី៣រូបរបស់គណបក្សភឿថៃជួបគ្នានៅជប៉ុន ដើម្បីពិភាក្សា ផ្លាស់ប្តូរ លោក Viroj Pao in គឺជារឿង មិនពិតឡើយ។ លោកបញ្ជាក់ទៀតថា តាមអ្វីដែលលោកដឹង អតីតនាយករដ្ឋមន្ត្រីទាំងបីរូប មិនបានជួបប្រជុំគ្នា ឬឡើងគម្រោងស្តីពីការផ្លាស់ប្តូរអ្វីមួយនោះឡើយ ។

NKD-36x6_outline

លោក Phumtham wechayachai បញ្ជាក់ទៀតថា លោក Viroj Pao in កំពុងតែបំពេញការងាដោយស្របច្បាប់ ក្នុងតួនាទីជាមេដឹកនាំគណបក្សភឿថៃ ។ គណបក្សភឿថៃ ក៏គ្មានហេតុផលណាមួយ ដើម្បីផ្លាស់ប្តូរមេដឹកនាំបក្សភឿថៃ នៅពេលនេះឡើយ ។

លើសពីនេះទៅទៀត ច្បាប់ហាមធ្វើសកម្មភាពនយោបាយនៅមានប្រសិទ្ធិភាព ធ្វើឲ្យគណបក្សភឿថៃមិនអាច ជួបប្រជុំ ឬក៏អនុវត្តលើបញ្ហាសំខាន់ បានឡើយ ក្នុងនោះមានការផ្លាស់ប្តូរមេដឹកនាំគណបក្ស ។

តាមសារព័ត៌មាន Japan times បានផ្សាយថា បងប្អូនអតីតនាយករដ្ឋមន្ត្រី ត្រកូលស៊ីណាវ៉ាត្រា ទាំងបីរូប ជួបគ្នានៅជប៉ុន គឺមាន គោលដៅផ្ទាល់ខ្លួនតែប៉ុណ្ណោះ ៕ ម៉ែវ សាធី