ព័ត៌មានទាន់ហេតុការណ៍៖

អតីតប្រធានក្រុមកាំភ្លើងធំ Arsenal ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់Nice

ក្រុមបាល់ទាត់ Nice ក្នុងក្របខ័ណ្ឌបារាំង League 1បានជ្រើសរើសយកលោក Patrick Vieira អតីតប្រធានក្រុមកាំភ្លើងធំArsenalមកធ្វើជាអ្នកចាត់ការទូទៅថ្មី។

លោកPatrick Vieiraធ្លាប់លេងជាខ្សែបំរើឲ្យក្រុមManchester City, Inter Milan និង Juventus ហើយបានធ្វើជាគ្រូបង្វឹករបស់ក្រុមNew York City នៅសហរដ្ឋអាមេរិកអស់រយៈពេល ៣រដូវកាលផងដែរ ។

គាត់ត្រូវបានគេជឿថា អាចមកជំនួសតំណែងលោកArsene Wengerនៅក្នុងក្រុមArsenal តែក្រុមកាំភ្លើងធំជ្រើរើសយកលោក Unai Emery ជំនួសវិញ។

លោកPatrick Vieira បានថ្លែងថា ការចេញពីក្រុមNew York City គឺជាការសម្រេចចិត្តដ៏ពិបាកបំផុតសម្រាប់លោកនិងគ្រួសារ។ ជំនួយការរបស់លោក Viera រួមមានលោក Christian Lattanzio, គ្រូគុណផល Kristian Wilson និងគ្រូកាយសម្បទា Matt Cook ក៏បានចេញទៅក្លិប Nice ផងដែរ ៕ ដេវីត