ព័ត៌មានទាន់ហេតុការណ៍៖

អតីតអ្នកចាត់ការក្រុម Rangers ចូលមកកាន់តំណែងនៅក្នុងក្រុម Nottingham Forest

លោក Mark Warburtonអតីតអ្នកចាត់ការទូទៅក្លិប Rangers របស់ស្កុតឡេនបានចូលមកកាន់តំណែងនៅក្នុងក្លិប Nottingham Forestរបស់អង់គ្លេសវិញ ។

ក្លិប Nottingham Forest ដែលកំពុងតែត្រដាបត្រដួលនៅអង់គ្លេស Championship បានទទួលកិច្ចសន្យាររយៈពេល២ឆ្នាំកន្លះពីលោកMark Warburtonដែលបានលាឈប់ពីក្រុម Rangers កាលពីថ្ងៃទី១០ ខែកុម្ភៈ។

NKD-36x6_outline

បច្ចុប្បន្នក្រុម Nottingham កំពុងតែដឹកនាំដោយអ្នកចាត់ការបណ្តោះអាសន្ន គឺលោក Gary Brazil បន្ទាប់ពីពួកគេបានបញ្ចប់តំណែងលោក Philippe Montanierកាលពីថ្ងៃទី១៤ ខែមករាក ន្លងទៅ ។ Nottingham ឈរលេខរៀងទី១៩ នៅអង់គ្លេសChampionshipហើយត្រូវប៉ះនឹងក្រុមDerbyក្នុងទឹកដីរបស់ខ្លួននៅថ្ងៃសៅរ៏ខាងមុខ ៕ ដេវីត

aer