ព័ត៌មានទាន់ហេតុការណ៍៖

អត់លុយទិញថ្នាំញៀខ្ចីម៉ូតូមិត្តភក្តិជិះ យកទៅស៊ីគ្រឿងនៅឃ្លាំងរំសេវ

ភ្នំពេញ: ជនសង្ស័យម្នាក់បានខ្ចីម៉ូតូមិត្តភក្តិរបស់ខ្លួនយកទៅជិះបាន១ថ្ងៃ ហើយដោយគ្មានលុយទិញថ្នាំញៀនជក់ ក៏យកទៅស៊ីគ្រឿងត្រូវម្ចាស់ដឹងទាន់ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនចាត់ការតាមច្បាប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យខាងលើមានឈ្មោះ សេន វិន អាយុ១៨ឆ្នាំ គ្មានមុខរបរពិតប្រាកដ ស្នាក់នៅចំណុចផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។រីឯជនរងគ្រោះសុំមិនបញ្ចេញឈ្មោះអាយុ២០ឆ្នាំ នៅក្បែរផ្ទះជនសង្ស័យខាងលើបាននិយាយប្រាប់សមត្ថកិច្ចថាកាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ជនសង្ស័យរូបនេះបានខ្ចីម៉ូតូរបស់គាត់ម៉ាក ស៊ុយហ្ស៊ុយគីស្តែប ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 1 FF 4319 ជិះទៅឌុបប្អូនមួយភ្លែតគាត់ក៏យល់ព្រមឲ្យ។

NKD-36x6_outline

លុះបានម៉ូតូជិះ ជនសង្ស័យបានជិះសំដៅទៅឃ្លាំងរំសេវ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ទៅដោះដូរគ្រឿងខាង ក្រៅ និងគ្រឿងខាងក្នុងខ្លះៗ បាត់ភាពដើម។លុះព្រឹកឡើងរូបគាត់ដើររកជនសង្ស័យស្រាប់តែប្រទះឃើញ ម៉ូតូនៅសល់នៅតែគ្រោងឆ្អឹងក៏ឃាត់ខ្លួនជនសង្ស័យនិងយកម៉ូតូទៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យចាត់ការតាមច្បាប់ ហើយពេលនោះជនសង្ស័យរូបនេះបានសារភាពថា បានជាគេហ៊ានធ្វើដូច្នេះព្រោះតែអត់លុយទិញថ្នាំញៀនជក់ ៕ ប្រាថ្នា