ព័ត៌មានទាន់ហេតុការណ៍៖

អត្តពលិកសូហ្វតឺន្នីសទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីក្រសួងមហាផ្ទៃ

ភ្នំពេញៈ ក្រោយពីក្រុមអត្តពលិកកីឡាសូហ្វតឺន្នីសកម្ពុជាវិលត្រឡប់មកដល់មាតុភូមិវិញកាលពីពេលថ្មីៗនេះរួចមកត្រូវបានក្រសួងមហាផ្ទៃប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តដល់អត្តពលិកជ័យលាភីដែលទទួលបានមេដាយប្រាក់ និងមេដាយសំរឹទ្ធិក្នុងកម្ម វិធីប្រកួតកីឡាសូហ្វតឺន្នីសជើងឯកអាស៊ីអាគ្នេយ៍លើកទី១នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ ។

លោក ជា ប៊ុនហេង ប្រធានអង្គភាព កីឡាក្រសួងមហាផ្ទៃនិងជាអគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតឺន្នីសកម្ពុមានប្រសាសន៍ថា ប្រាក់រង្វាន់ដែលត្រូវប្រគល់ជូនម្ចាស់ជ័យលាភីទាំង៨នាក់នោះបានបែងចែកតាម ប្រភេទមេដាយក្នុងនោះក៏មានប្រាក់រង្វាន់សម្រាប់គ្រូបង្វឹកផងដែរ ។
លោកបានបន្តទៀតថា កីឡាករ-កីឡា ការិនីសូហ្វតឺន្នីសកម្ពុជា៨នាក់ដណ្តើមបានមេដាយពីការប្រកួតជើងឯកអាស៊ាននៅប្រទេសម៉ាឡេស៊ីមានមេដាយប្រាក់និង មេដាយសំរឹទ្ធិចំនួន១៧គ្រឿង ។ កីឡាករ-កីឡាការិនីសូហ្វតឺន្នីស ទាំងអស់ស្ថិតក្នុងសមាគមកីឡាក្រសួងមហាផ្ទៃត្រូវបាន សម្ដេចក្រឡាហោម ស ខេង ឧបត្ថម្ភថ្លៃសំបុត្រ យន្តហោះការហូបចុកស្នាក់នៅព្រមទាំង ថវិកាបំប៉នក្នុងឱកាសហ្វឹកហាត់កន្លងទៅផងដែរ ។ កីឡាករ៦នាក់នោះមានដូចជា កីឡាករ កាន់ សោភ័ណ្ឌ, ឯក ចំរើន, យី សរសារិទ្ធ, ឌឹម សម្បត្តិ, ជា សែនវិស្សុត និងកីឡាករ សាយ សុខចិត្រា ។ រីឯកីឡាការិនី២នាក់គឺកីឡាការិនីម៉េត ម៉ារីយ៉ាន និងកីឡាការិនី បូរ ទីងហ៊ុយ ។ ប្រាក់រង្វាន់ដែលត្រូវផ្ដល់ជូនម្ចាស់មេដាយប្រាក់មានចំនួន១.២០០.០០០រៀល និងមេដាយសំរឹទ្ធិ ទទួលបាន៨០០.០០០រៀល ។ ចំពោះគ្រូ បង្វឹក និងគ្រូជំនួយទទួលបានចំនួន២.០០០. ០០០រៀល ។

ចំពោះកីឡាករកីឡាការិនីដែលទទួល បានប្រាក់រង្វាន់លើកទឹកចិត្តពីសម្តេច ក្រឡាហោម ស ខេង ពួកគេបានសម្តែងនូវ កាសប្បាយរីករាយដោយទទួលបានការ ឧបត្ថម្ភពីសម្តេចក្រឡាហោម ហើយពួកគេបានសន្យាថានឹងខិតខំហ្វឹកហាត់បន្តទៀតដើម្បីនាំយកនូវជ័យជម្នះជូនកម្ពុជា ។
ជាមួយគ្នានោះដែរកីឡាករកីឡាការិនី វាយសី២នាក់ដែលដណ្តើមបានមេដាយពីព្រឹត្តិការណ៍ MIZUNO MIDOMAX នៅប្រទេសវៀតណាមនោះទទួលបានមេដាយប្រាក់២គ្រឿង និងមេដាយសំរឹទ្ធិ២គ្រឿង ។ ចំពោះកីឡាករកីឡាការិនីវាយសីនេះសម្ដេចក្រឡាហោមបានផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ម្ចាស់មេដាយប្រាក់ចំនួន២០០ ដុល្លារ និងមេដាយសំរឹទ្ធិ១០០ដុល្លារ៕ ដោយ៖សារីម

13225270_985136411606971_18461123_o

13242338_985136338273645_570018800_o