ព័ត៌មានទាន់ហេតុការណ៍៖

អធិការរងខណ្ឌពោធិ៍សែនជ័យជួបគ្រោះថ្នាក់ចរាចរណ៍របួសបាក់ជើងម្ខាង

ភ្នំពេញ៖ រថយន្តហ៊ីយ៉ាន់ដាយបើកឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវលោកអធិការរងខណ្ឌពោធិ៍សែនជ័យជិះម៉ូតូចាប់ហ្វ្រាំងមិនទាន់ ជ្រុលបុកបណ្តាលឲ្យរងរបួសបាក់ជើងម្ខាងកាលវេលម៉ោង៥និង២០នាទីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវទំនប់កប់ស្រូវ និងនៅម្តុំផ្លូវដែក ភូមិ ចែងចែងសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ជនរងគ្រោះត្រូវជាអធិការរង ខណ្ឌពោធិ៍សែនជ័យ មានឈ្មោះ ពាន សុខុម ភេទប្រុស អាយុជាង៥០ឆ្នាំ រស់នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ពេលបញ្ចប់ការងារ បានធ្វើដំណើរចេញពី អធិការខណ្ឌ ទៅផ្ទះវិញ ដោយជិះម៉ូតូសង់សេ១១០(បិច)ពណ៌ពាក់ស្លាកលេខ ព្រៃវែង 1A-7090 បើកបរក្នុងទិសដៅពីត្បូងទៅជើង ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្កម៉ាកហីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកភ្នំពេញ2V-0823បើកបរឆ្លងផ្លូវពីកើតទៅលិចភ្លាមនោះរួបគាត់ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកចំពាក់កណ្តាលរថយន្ត បណ្តាលឲ្យរងរបួសបាក់ជើងខាងស្ដាំ និងបែកប្រអប់ មាត់ រងរបួសយ៉ាងធ្ងន់ធ្ងរ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានបន្តទៀតថាខណះពេល គ្រោះថ្នាក់ភ្លាមៗ ជនរងគ្រោះត្រូវបាន ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានជួយលើកជនរងគ្រោះចេញពី រថយន្ដដើម្បីសង្គ្រោះបឋម។ បន្ទាប់មកជនរងគ្រោះ ត្រូវបានសាមុយឯកជន សម្ភពសុធារិទ្ធបែកចានបានដឹកយកទៅសង្គ្រោះភ្លាមៗផងដែរតែដោយជនរងគ្រោះរងរបួសធ្ងន់ធ្ងរពេក មន្ទីរពេទ្យខាងលើ មិនមាន សមត្ថភាពព្យាបាល ហើយបាន បញ្ជូនជនរងគ្រោះទៅ មន្ទីរពេទ្យព្រះកុសុមៈដើម្បីព្យាបាលបន្ត។ ចំណែកតៃកុងរថយន្តខាងលើត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួន និងប្រគល់សមត្ថកិច្ចនគរបាលប៉ុស្តិ៍សំរោងក្រោម យកទៅឃុំភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ ជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានទៅដល់កន្លែងកើតហេតុ ហើយបានប្រគល់ឲ្យជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញឲវាស់វែងយកម៉ូតូ និងរថយន្ដបង្កខាងលើព្រមទាំងអ្នកបើកបរយកទៅជំនាញផ្នែកចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំការដោះស្រាយ៕សុខាសែនជ័យ