ព័ត៌មានទាន់ហេតុការណ៍៖

អនុប្រធានសហព័ន្ធបោះទុនបើកក្លិបហែលទឹកបណ្តុះថ្នាលយុវជនវ័យក្មេង

ភ្នំពេញ ៖ លោក ហែម ចាន់លី អនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានចំណាយថវិការបស់ខ្លួនប្រមាណជា៨៤.០០០ដុល្លារអាមេរិក បើកក្លិបហែលទឹកមួយ ស្ថិតនៅក្នុងទឹកដីខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្លិបហែលទឹកថ្មីមួយនេះ មានឈ្មោះថា ការ៉ាកុល ដែលបង្កើតឡើងក្នុងគោលបំណងផលិតធនធានកីឡាករវ័យ ក្មេង ដើម្បីចូលរួមចំណែកជាមួយ សហព័ន្ធខ្មែរកីឡា ហែលក្នុងត្រៀមលក្ខណៈស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក ហែម ចាន់លី បានថ្លែងអះអាងបែបនេះ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ ក្នុងពិធីសម្ភោធក្លិបហែលទឹកថ្មីនេះ។ លោកបានបន្តថា ក្លិបហែលទឹក ដែលយើងបង្កើតនេះ គឹខ្ញុំចំណាយថវិកាផ្ទាល់ខ្លួន។ គោលបំណងសំខាន់របស់លោកគឺដើម្បីចូលរួមចំណែកជាមួយ សហព័ន្ធខ្មែរកីឡាហែលទឹក ដើម្បីបណ្តុះបណ្តាល ក្មេងៗ ដែលមានអាយុចាប់ពី៩ឆ្នាំឡើង ដើម្បីត្រៀមឱ្យពួកគេអាចក្លាយជា កីឡាករ អាជីពទៅថ្ងៃមុខ ។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធ បានចាត់ទុកការបង្កើតក្លិប ដើម្បីបណ្តុះបណ្តាលជំនាញហែលទឹកដល់យុវជននេះ ជាការចូលរួមចំណែកដ៏ធំមួយជាមួយសហព័ន្ធ ក្នុងការបង្កើនចំនួនអ្នកហែលទឹកឲ្យកាន់តែច្រើន និងឈានទៅកម្រិតអាជីពនាអនាគត។

លោកហែម គីរី បានបន្តថា ក្នុងនាមលោកជាតំណាងអ្នកបច្ចេកទេសជាន់ខ្ពស់នៅសហព័ន្ធ ហែលទឹកសូមវាយតម្លៃ ខ្ពស់ ចំពោះក្លិបហែលទឹកការ៉ាកុល ដែលបង្កើតឡើងក្នុងគោលដៅជួយអភិវឌ្ឍន៏វិស័យនេះ។ សហព័ន្ធហែលទឹកគឺគាំទ្រទាំង ស្រុង ចំពោះផែនការរបស់ក្លិបនេះដែលចង់ជួយបណ្តុះក្មេងៗ ហើយយើងពេញចិត្ត នឹងសហការជាមួយក្លិបនេះបំផុត ព្រោះយើងរំពឹងទៅអានគត នឹងមាន អ្នកនិយមកីមួយនេះច្រើន ឬអាចសង្ឃឹមក្លាយអ្នកអាជីព។

សូមបញ្ជាក់ថា គិតត្រឹមដើមខែមិថុនានេះក្លិបហែលទឹក ការ៉ាកុល បង្កើតបានរយៈពេល២ខែហើយ និងកំពុងពង្រឹងជំនាញហែលទឹកកម្រិតមូលដ្ឋាន ដល់អ្នកហែលទឹកវ័យក្មេងអាយុច ន្លោះពី៩ឆ្នាំ ដល់១១ឆ្នាំ ប្រមាណ២០នាក់ដោយទទួល បានការបណ្តុះបណ្តាល ពីគ្រូជំនាញនៃសហព័ន្ធខ្មែរកីឡាហែលទឹក៕ សារីម