ព័ត៌មានទាន់ហេតុការណ៍៖

អនុព័ន្ធយោធា​ចាស់​ថ្មី​បន្ដ​ខិតខំ​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្ដិការ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​

​ភ្នំពេញ​ ៖​ លោកនាយ​ឧត្ដមសេនីយ៍​ ប៉ុ​ល​ សា​រឿ​ន​ អគ្គមេបញ្ជាការ​កង​យោធ​ ពល​ខេមរភូមិន្ទ​ នា​ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​ តុលា​ ឆ្នាំ​២០១៥​ បាន​អនុញ្ញាត​ឱ្យ​លោក​ វរសេនីយ៍ឯក​ RUDY​ ADRIANTO​ អនុព័ន្ធយោធា​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ ចាស់​ និង​លោក​វរសេនីយ៍ឯក​ SUNARYO​ ប្រធាន​ការិយាល័យ​អនុព័ន្ធយោធា​ថ្មី​ចូល​ ជួប​សម្ដែង​ការ​គួរសម​ និង​ជម្រាបលា​ ក្នុង​ឱកាស​ដែល​រូប​លោក​បាន​បញ្ចប់​ អាណត្ដិ​កា​ទូត​យោធា​ និង​ការ​តែងតាំង​ បំពេញបេសកកម្ម​ក្នុង​ព្រះរាជាណាចក្រ​ កម្ពុជា​ ។​

​លោកនាយ​ឧត្ដមសេនីយ៍​ ប៉ុ​ល​ សា​រឿ​ន​ បាន​សម្ដែង​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ រីករាយ​បំផុត​ចំពោះ​វត្ដមាន​លោក​ ប្រធាន​ការិយាល័យ​អនុព័ន្ធយោធា​ សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ ទាំង​ចាស់​និង​ថ្មី​ ដោយ​លោកនាយ​ឧត្ដមសេនីយ៍​វាយតម្លៃ​ ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​របស់​លោក​ អនុព័ន្ធយោធា​ចាស់​ ដែល​បាន​ខិតខំ​ធ្វើ​ ឱ្យ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្ដិការ​ល្អ​ ជាមួយ​កង​យោធពលខេមរភូមិន្ទ​ក្នុង​ រយៈពេល​៣​ឆ្នាំ​នៃ​ការ​បំពេញបេសកកម្ម​ ការទូត​នា​ពេល​កន្លង​មក​ ។​

​លោក​សង្ឃឹមថា​ តាម​រយៈ​នេះ​ផង​ ដែរ​ លោក​ប្រធាន​ការិយាល័យ​អនុព័ន្ធ​ យោធា​ឥណ្ឌូ​នេ​ស៊ី​ថ្មី​ នឹង​ខិតខំ​បំពេញ​ភារ​ កិច្ច​ក្នុង​ទំនាក់ទំនង​កិច្ច​សហប្រតិបត្ដិការ​ ល្អ​ រវាង​កងទ័ព​ប្រទេស​ទាំង​ពីរ​ កម្ពុជា​-​ ឥណ្ឌូ​នេ​ស៊ី​កាន់តែ​ល្អ​ប្រសើរ​ថែម​មួយ​ កម្រិត​ទៀត​ ។​

​លោក​វរសេនីយ៍ឯក​ RUDY​ -ADRIANTO​ បាន​ថ្លែងអំណរគុណ​យ៉ាង​ ជ្រាលជ្រៅ​ចំពោះ​នាយទាហាន​គ្រប់​លំដាប់ថ្នាក់​កង​យោធពលខេមរភូមិន្ទ​ ព្រម​ ទាំង​លោកនាយ​ឧត្ដមសេនីយ៍​ អគ្គ​មេ​ បញ្ជាការ​ ខ​.​ភ​.​ម​.​ ដែល​កន្លង​មក​បាន​ បង្ក​លក្ខណៈ​ងាយស្រួល​ដល់​រូប​លោក​ក្នុង​ ការ​បំពេញបេសកកម្ម​ការទូត​ក្នុង​ព្រះ​ រាជាណាចក្រ​កម្ពុជា​ទទួល​បាន​ជោគជ័យ​ ក្នុង​អាណត្ដិ​ការងារ​របស់​លោក​ ។​

​លោក​អនុព័ន្ធយោធា​រូប​នេះ​ បាន​ បញ្ជាក់​ទៀត​ថា​ បញ្ហា​នៅ​សេ​សល់​លោក​ វរសេនីយ៍ឯក​ SUNARYO​ ដែល​មក​ បំពេញបេសកកម្ម​ការងារ​ថ្មី​ នឹង​បន្ដ​ខិត​ ខំ​ដោះស្រាយ​ក្នុង​កិច្ច​បង្កើន​ ទំនាក់ទំនង​ ល្អ​រវាង​កងទ័ព​ប្រទេស​ទាំង​២​ឱ្យ​កាន់​ តែ​រឹង​មាំ​ ស្អិត​ល្មួត​បន្ថែម​ទៀត​ ៕​ សុខដុម​

IMG_6511 IMG_6505