ព័ត៌មានទាន់ហេតុការណ៍៖

អនុសាខាកាកបាទក្រហមខណ្ឌជ្រោយចង្វា នាំអំណោយចែកជូនពលរដ្ឋ២គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ

ភ្នំពេញ ៖ អនុសាខាកាកបាទក្រហមខណ្ឌជ្រោយចង្វា បាននាំយកនូវអំណោយជូនប្រជាពល រដ្ឋ ២ គ្រួសារ ដែលរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៥ នៅចំណុចភូមិ៣ ក្រុម៣ សង្កាត់-ខណ្ឌជ្រោយចង្វា ។

ពិធីនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ ចំណុចផ្ទះកើតហេតុ ភូមិ៣ ក្រុម៣ សង្កាត់-ខណ្ឌជ្រោយចង្វា ដោយអនុវត្តតាមការប្រគល់ភារកិច្ចរបស់លោក ឃ្លាំង ហួត អភិបាល នៃគណៈ អភិបាលខណ្ឌជ្រោយចង្វារ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ក្រោម អធិបតីភាពលោកស្រី កែវ ច័ន្ទស៊ុនណារី រួមជាមួយលោក ឡេង ប៊ុន តេង ប្រធានក្រុមការងារចុះ ជួយសង្កាត់ជ្រោយចង្វារ ព្រមទាំងក្រុមការងារសាលាខណ្ឌ ជាច្រើនរូបទៀត ។

ជាមួយគ្នានោះដែរលោកស្រី កែវ ច័ន្ទស៊ុនណារី បានចូលរួមរំលែកទុក្ខជាមួយបងប្អូនដែលរងគ្រោះ ដោយអគ្គិភ័យនេះ ដែលបណ្តាលឲ្យក្មេងប្រុសម្នាក់បានរងរបួសធ្ងន់ ហើយកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា ហើយលោកស្រីក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវតែចេះប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ចំពោះគ្រោះអគ្គិភ័យនេះ ។

អំណោយដែលអនុសាខាកាកបាទក្រហមខណ្ឌជ្រោយចង្វានាំមកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ មានអង្គរ ៥០គីឡូក្រាម គ្រឿងឧបភោកបរិភោកនិងសម្ភារប្រើប្រាស់ផ្ទះបាយមួយចំនួននិងថវិកា ៣១ ម៉ឺនរៀល ក្នុងមួយគ្រួសារ ។

ក្នុងនោះផងដែរ ក៏មានអំណោយជាទេយ្យទានពីវត្តប្រជុំសាគរក្នុងមួយគ្រួសារទទួលបាន មានអង្ករ ១០០គីឡូក្រាម និងគ្រឿងប្រើប្រាស់ផ្ទះបាយមួយចំនួននិងវត្តគៀនឃ្លាំងមានគ្រឿងឧបភោក បរិភោក មួយចំនួន និងថវិការ១០ម៉ឺនរៀលក្នុងមួយគ្រួសារ ។

ដោយឡែកលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វា និងជាប្រធានកិត្តិយសអនុសាខាកាកបាទ ក្រហមកម្ពុជាខណ្ឌបានឧបត្ថមថវិកា ៤០០.០០០ រៀល អង្ករ១០០គីឡូក្រាម និងសារុង៤ រីឯលោក ស្រី កែវ ច័ន្ទស៊ុនណារី ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាឧបត្ថមថវិកា ៤០០.០០០ រៀល ​លោកឡេង ប៊ុនតេង ឧបត្ថមថវិកា២០០.០០០រៀល និងអង្ករ១០០ គីឡូក្រាម (សំរាប់ក្មេងរងគ្រោះ) ហើយក៏មានសប្បុរសជនមួយចំនួនទៀតផងដែរ បានឧបត្ថមថវិកាដល់គ្រួសារដែលរងរគ្រោះដោយ អគ្គិភ័យនេះ ៕ ជ្រោយពេជ្រ

Chroy-pich-7

Chroy-pich-4

Chroy-pich-5

Chroy-pich-6