ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរ សិស្សសាលា ប៊ែលធី អន្តរជាតិថ្នាក់ទី១២ ដែលរក្សាបាន ជើងឯកលេខ១ និងលេខ២ ជាប់ៗគ្នារយៈពេល ៤ឆ្នាំចុងក្រោយនេះ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងប្រទេស

ភ្នំពេញ៖ សិស្សសាលា ប៊ែលធី អន្តរជាតិថ្នាក់ទី១២ ដែលរក្សាបាន ជើងឯកលេខ១ និងលេខ២ ជាប់ៗគ្នារយៈពេល ៤ឆ្នាំចុងក្រោយនេះ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងប្រទេស។

៤-ឆ្នាំ២០១៨ សិស្សឈ្មោះ ប៉េង គីមហេង បានប្រឡងជាប់និទ្ទេស A លេខ១ ទូទាំងប្រទេស លំដាប់ពិន្ទុ ១០០.០០០ (ក្នុងចំណោមបេក្ខជនចូលរួមប្រឡង ១១៥,២៦៩នាក់) រួមនឹងសិស្សប៊ែលធី ចំនួន ៣១នាក់ផ្សេងទៀតក៏បានជាប់និទ្ទេស A ផងដែរ។

៣-ឆ្នាំ២០១៧ សិស្សឈ្មោះ ស គីមស៊ា បានប្រឡងជាប់ និទ្ទេស A លេខ១ ទូទាំងប្រទេស លំដាប់ពិន្ទុ ១០០.០០០ (ក្នុងចំណោមបេក្ខជនចូលរួមប្រឡង ចំនួន ១០១,៤១៣នាក់) រួមនឹងសិស្សប៊ែលធី ចំនួន ២៥នាក់ ផ្សេងទៀតក៏បានជាប់និទ្ទេស A ផងដែរ។

២-ឆ្នាំ២០១៦ សិស្សឈ្មោះ កាំង ស៊ីញលី បានប្រឡងជាប់និទ្ទេស A លេខ១ ទូទាំងប្រទេស លំដាប់ពិន្ទុ ១០០.០០០ (ក្នុងចំណោមបេក្ខជនចូលរួមប្រឡង ចំនួន ៨៩,៦៦១នាក់) រួមនឹងសិស្សប៊ែលធី ចំនួន ១៩នាក់ ផ្សេងទៀតក៏បានជាប់និទ្ទេស A ផងដែរ។

១-ឆ្នាំ២០១៥ សិស្សឈ្មោះ សេង ហ្គេចលី បានប្រឡងជាប់និទ្ទេស A លេខ២ ទូទាំងប្រទេស លំដាប់ពិន្ទុ ៩៩.៩៩៩ (ក្នុងចំណោមបេក្ខជនចូលរួមប្រឡង ចំនួន ៩៣,៤៥៦នាក់) រួមនឹងសិស្សប៊ែលធី ចំនួន ០៥នាក់ ផ្សេងទៀតក៏បានជាប់និទ្ទេស A ផងដែរ ៕