ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌដង្កោ និងចៅរងសង្កាត់ជើងឯកចែកអំណោយដល់ពលរដ្ឋក្រីក្រ៦៧៥គ្រួសារ

ភ្នំពេញ៖ ប្រជាពលរដ្ឋ៦៧៥គ្រួសារបានចូលរួមអបអរសាទរទទួលពរជ័យ សេរីបវរមហាប្រសើរ នៅថ្ងៃចូលឆ្នាំខ្មែរប្រពៃណីជាតិ និងខិតជិតចូលមកដល់នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ។ ដោយឡែកនៅក្នុងឱកាសនេះផងដែរលោកលាស់ សុខលឹម ចៅរងសង្កាត់ជើងឯក និងលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ លោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ ក៏បានពាំនាំនូវអំណោយជាច្រើនមុខ រួមនិងថវិកាចំនួន២ម៉ឺនរៀល ចែកជូនពលរដ្ឋ៦៧៥គ្រួសារនេះ។

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ នៅផ្ទះលោក លាស់ សុខលឹម ចៅរងសង្កាត់ជើងឯក ភូមរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ។

លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោបានពាំនាំនូវការសាកសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះបងប្អូនពលរដ្ឋ លោកយាយ លោកតា ដែលបានចូលរួមទទួលអំណោយ៦៧៥គ្រួសារ និងជាពិសេសពីសំណាក់អភិបាលរាជធានីភ្នំពេញផងដែរ។ លោក នុត ពុធដារ៉ា ក៏បានថ្លែងបន្ថែមទៅកាន់ពលរដ្ឋក្នុងគោលបំណងក្រើនរំលឹកឲ្យទៅបោះឆ្នោតបានគ្រប់ៗគ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រដល់សម្តេចមានឱកាសអភិវឌ្ឍន៍ប្រទេស។ សន្តិភាពគឺជាសារសំខាន់ណាស់ក្នុងការអភិវឌ្ឍន៍ បើគ្មានសន្តិភាពទេក៏គ្មានឱកាសណាឲ្យយើងអភិវឌ្ឍន៍បានឡើយ។

លោកអភិបាលខណ្ឌដង្កោក៏បានដាស់តឿនផងដែរ ចំពោះការផ្តល់ព័ត៌មាននានាជុំវិញដែលបងប្អូនពលរដ្ឋណាដែលរិះគន់តាមរយៈបណ្តាញសង្គមហ្វេសបុករបស់លោកផ្ទាល់។

NKD-36x6_outline

បន្ទាប់មកលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោក៏បានស្រោចទឹកដល់លោកយាយ លោកតា សុំសិរីសួស្តី បវរមហាប្រសើរនាឱកាសនេះផងដែ ៕ ស តារា