ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្ត​កំពង់ធំ​ចុះ​ត្រួតពិនិត្យ ​ការ​រៀបចំ​បញ្ចុះ​អដ្ឋិធាតុ​ យុវជន​ពលី​សម័យ​សង្គ្រាម​និង​ការ​កែ​លំអរ​សោភ័ណ​ភាព​

​ខេត្តកំពង់ធំ​ ៖​ លោក​ អ៊ុត​ សំ​អន​ អភិបាលខេត្ត​កំពង់ធំ​ និង​លោក​ឧត្តមសេនីយ៍ត្រី​ សោម​ ស៊ុន​ មេ​បញ្ជា​ ការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ បាន​ដឹកនាំ​កម្លាំង​យោធពលខេមរភូមិន្ទ​ ចំណុះ​ឲ្យ​តំបន់​ប្រតិបត្តិការ​សឹក​ រង​ចំនួន​ជាង​២០០​នាក់​ ចុះ​រៀបចំ​បញ្ចុះ​អដ្ឋិធាតុ​អតីត​យុវជន​ យុវនារី​ ដែល​បាន​ស្មោះស្ម័គ្រ​បំរើ​ក្នុង​ជួរ​កងទ័ព​ នឹង​បាន​ពលី​ជីវិត​ក្នុង​សម័យ​សង្គ្រាម​ និង​ជា​ការ​ដឹងគុណ​របស់​យុវជន​ ដែល​មានចិត្ត​អង់អាច​ក្លាហាន​ ការពារ​ជាតិ​មាតុភូមិ​ ។​

​លោក​ឧត្តមសេនីយ៍​ សោម​ ស៊ុន​ បាន​មាន​ប្រសាសន៍​ថា​ ការ​រៀបចំ​គាស់​ផ្នូរ​ចាស់​ ពង្រាប​ទីតាំង​ និង​ការ​ បញ្ចុះសព​ជា​ផ្នូរ​ដើម្បី​ឲ្យ​ក្លាយជា​ជួរ​ និង​មាន​របៀប​ គឺជា​ការ​យកចិត្តទុកដាក់​ពី​សំណាក់​ លោក​ អ៊ុត​ សំ​អន​ អភិបាលខេត្ត​កំពង់ធំ​ មក​លើ​កង​យោធពលខេមរភូមិន្ទ​ ដែល​ជា​កម្លាំង​របស់​ជាតិរស់​ដើម្បី​ជាតិ​ ស្លាប់​ដើម្បី​ ជាតិ​ ទើបបាន​កែ​ច្នៃ​ចំណុច​វិមាន​សព​នេះ​ ឲ្យ​ក្លាយជា​រមណីយដ្ឋាន​ ឬ​កន្លែង​ទេសចរណ៍​នៅ​ថ្ងៃ​អនាគត​ ទើប​លោក​អភិបាលខេត្ត​បាន​រៀបចំ​ឲ្យ​មាន​ស្រះ​ទឹក​ចំនួន​២​ និង​មាន​ដាំ​ផ្កា​ជុំវិញ​បរិវេណ​ មាន​បង់​សម្រាក​ លំហែរ​កាយ​ និង​រៀបចំ​ឲ្យ​មាន​ទីតាំង​សម្រាប់​ប្រារព្ធ​ពិធីបុណ្យ​ផ្សេៗ​ ដោយសារ​តែ​ចំណុច​ទីតាំង​ ខាងលើ​ជាប់​នឹង​ផ្លូវជាតិ​លេខ​៦​ ងាយស្រួល​ដល់​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ចូល​មក​គោរព​នៅ​វិមាន​សព​នេះ​ ។​

​លោក​ អ៊ុត​ សំ​អន​ អភិបាលខេត្ត​កំពង់ធំ​ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​បាន​មាន​ប្រសាសន៍​ ថ្លែងអំណរគុណ​ដល់​ក្រុម​គ្រួសារ​យុវជន​ពលី​ និង​នាយទាហាន​ ពល​ទាហាន​ ដែល​បាន​រួមចិត្ត​រួម​កាយ​ ក្នុង​ការ​ជួយ​ឲ្យ​ការ​រៀបចំ​បញ្ចុះសព​យុវជន​ពលី​ ដែល​ជា​ការ​ដឹងគុណ​វរៈជន​ដ៏​អង់អាច​ក្លាហាន​ របស់​ យុវជន​ពលី​ សម័យ​សង្គ្រាម​ និង​យុវជន​សម័យ​បច្ចុប្បន្ន​ក្នុង​បុព្វហេតុ​បំរើ​ជាតិ​មាតុភូមិ​ ការពារ​សេចក្តីសុខ​ រក​សុខ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ​ ការ​កសាង​កែ​លំអរ​សោភ័ណ​ភាព​ ឲ្យ​ក្លាយទៅជា​ទីតាំង​ដែល​គួរ​ឲ្យ​ទាក់​ ទាញ​នេះ​ គឺជា​ការ​គំរូ​មួយ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ ដឹង​ពី​ស្នាដៃ​ និង​គុណ​ដ៏​ធំធេង​ ក្នុង​ការ​ទាម​ ទារ​យក​សន្តិភាព​បាន​មក​ដល់​សព្វ​ថ្ងៃនេះ​ សម្រាប់​កង​យោធពលខេមរៈភូមិន្ទ​នា​ពេល​បច្ចុប្បន្ន​ ទោះជា​ មិន​មាន​ភ្លើងសង្គ្រាម​ឆេះ​ឡើង​ក្តី​ តែ​ក្នុង​នាម​ជា​កងទ័ព​ត្រៀមខ្លួន​ជា​និច្ច​ក្នុង​កិច្ច​ការពារ​ប្រទេស​ជាតិ​ ហ៊ាន​ ពលី​ជីវិត​ដោយ​ឥត​រុញ​រា​ និង​មាន​ភាព​ក្លាហាន​និង​ជា​កម្លាំង​សំខាន់​បំផុត​របស់​ជាតិ​ ក្នុង​ឳ​កាស​នោះ​លោក​ បាន​នាំ​យក​ទឹក​ផ្លែ​ឈើ​ និង​ទឹកបរិសុទ្ធ​ជូន​ដល់​កង​យោធពល​ ពិសារ​ដើម្បី​កាត់​បន្ថយ​ការ​នឿយហត់​ ៕

​ប៊ុ​ន​ រិ​ទ្ធី​

Bun-rithy-001

Bun-rithy-001-(1)

Bun-rithy-001-(2)

Bun-rithy-001-(3)

Bun-rithy-001-(4)

Bun-rithy-001-(5)

Bun-rithy-001-(6)