ព័ត៌មានទាន់ហេតុការណ៍៖

អភិបាល​ខណ្ឌ​ច្បារ​អំពៅ​ប្ដេជ្ញា​ដោះស្រាយ​សំណូមពរ​ប្រជាពលរដ្ឋ​

ចែករំលែក៖

​ភ្នំពេញ​ ៖​ បន្ទាប់​ពី​ប្រជាពលរដ្ឋ​លើក​ ជា​សំណូមពរ​ពាក់ព័ន្ធ​ទៅ​នឹង​ផ្លូវ​ ភ្លើង​ ទឹក​និង​ប្រព័ន្ធ​ប្រឡាយ​រំដោះ​ទឹក​ ប្រព័ន្ធ​លូ​ រួច​មក​ លោក​ អៀង​ ស៊ី​ផា​ន​ អភិបាល​ ខណ្ឌ​ច្បារ​អំពៅ​ដែល​ចូល​កាន់​តំណែង​ បាន​មួយ​ឆ្នាំ​ បាន​ទទួល​ការ​ប្ដេជ្ញា​ចិត្ដ​នៅ​ ចំពោះ​មុខ​ប្រជាពលរដ្ឋ​ថា​ នឹង​ដោះ​ ស្រាយ​សំណូមពរ​ជូន​ទៅ​តាម​ដំណាក់​ កាល​យ៉ាងណា​ក៏​ដោយ​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​។​

​ការ​សន្យា​ដោះស្រាយ​សំណូមពរ​ជូន​ ប្រជាពលរដ្ឋ​នៅ​បាន​លើក​ឡើងជា​សាធារណៈ​នៅ​ព្រឹក​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ ក្នុង​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​ ដោយ​មាន​ប្រជាពលរដ្ឋ​២​សង្កាត់​ចូលរួម​ មាន​សង្កាត់​ព្រែក​ប្រា​ និង​សង្កាត់​ព្រែក​ថ្មី​ ។​

​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​ នេះ​ បាន​ធ្វើ​ឡើង​ក្រោម​វត្ដមាន​លោក​ ស្រី​ សុភ័គ្គ​ ថា​វី​ អនុប្រធាន​ក្រុម​ការ​ ងារ​ចុះ​ជួយ​ ខណ្ឌ​ច្បារ​អំពៅ​ លោក​ អ៊ុំ​ ម៉ា​រ៉េ​ត​ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ រួម​ទាំង​ មន្ដ្រី​ជំនាញ​ចំណុះ​ឱ្យ​ខណ្ឌ​ច្បារ​អំពៅ​ជា​ ច្រើន​រូប​ទៀត​ ។​

​វេទិកា​នេះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ លើក​ជា​សំណូមពរ​ជា​ច្រើន​ ហើយ​ត្រូវ​ បាន​លោក​អភិបាល​ខណ្ឌ​ច្បារ​អំពៅ​ទទួល​ យក​មក​ដោះស្រាយ​ជូន​ពួក​គាត់​ ដោយ​ លោក​អភិបាល​បាន​លើក​ឡើង​ថា​ រាល់​ សំណូមពរ​ទាំងអស់​ គណៈ​អភិបាល​និង​ ក្រុមប្រឹក្សា​ខណ្ឌ​សន្យា​ដោះស្រាយ​ជូន​ទៅ​ តាម​ដំណាក់កាលៗ​ ។​ ពាក់ព័ន្ធ​នឹង​លិខិត​ រដ្ឋបាល​សាធារណៈ​ គឺ​ស្នើ​សុំ​ឱ្យ​ប្រជា​ពល​ រដ្ឋ​យក​ឯកសារ​មក​ដោយ​ខ្លួនឯង​ មិន​ត្រូវ​ ឱ្យ​មាន​អ្នក​រត់ការ​នោះ​ឡើយ​ បើ​មន្ដ្រី​ ណា​យក​លើស​គោលការណ៍​ត្រូវ​រាយ​ ការណ៍​ជូន​ភ្លាម​ដើម្បី​មាន​វិធានការ​ដល់​មន្ដ្រី​ខិលខូច​ទាំងនោះ​ ។​

​លោក​អភិបាល​ខណ្ឌ​បាន​បន្ដ​ថា​ សូម​ ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ជាមួយ​ អាជ្ញាធរ​សមត្ថកិច្ច​ ដើម្បី​អនុវត្ដ​គោល​ នយោបាយ​ភូមិ​-​សង្កាត់​វាល​សុវត្ថិភាព​ ឱ្យ​ទទួល​បាន​ជោគជ័យ​និង​សុំ​ផ្ដល់​ព័ត៌មាន​ ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​នូវ​មុខសញ្ញា​ ផ្សេងៗ​ដើម្បី​អន្ដរាគមន៍​បន្ទាន់​ ៕

​សណ្ដោស​

Sandos001-(4)

Sandos001

Sandos001-(1)

Sandos001-(2)

Sandos001-(3)


ចែករំលែក៖