ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

អយ្យការ​កំពុង​បន្ត​នីតិវិធី​បណ្តឹង​ក្រសួង​មហាផ្ទៃ​ ប្តឹង​មន្ត្រី​ជាន់​ខ្ពស់៥នាក់​នៃ​ចលនា​សង្គ្រោះ​ជាតិ​

ភ្នំពេញ​៖ ​ពេល​នេះ​ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ កំពុង​ពិនិត្យ​និង​ចាត់​ការ​បន្ត​តាម​នីតិវិធី​ ចំពោះ​បណ្តឹង​ក្រសួង​មហាផ្ទៃ​ ដែល​ប្តឹង​មន្ត្រី​ជាន់​ខ្ពស់​៥នាក់​នៃ​ចលនា​សង្គ្រោះ​ជាតិ​ ដែល​ចាត់​ទុក​ថា​ជា​ចលនា​ខុស​ច្បាប់​ ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​លី​ សុផាណា​ អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។

មន្ត្រី​តុលាការ​ថ្លែង​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ថា​ តាម​នីតិវិធី​ ខាង​រដ្ឋបាល​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ នឹង​ចាត់​ព្រះ​រាជ​អាជ្ញា​រង​មួយ​រូប​ ដើម្បី​កាន់​សំណុំរឿង​នេះ​ រួច​នឹង​កោះ​អញ្ជើញ​ម្ចាស់​បណ្តឹង​ចូល​បំភ្លឺ​ តាម​ក្រោយ​។

មន្ត្រី​ជាន់​ខ្ពស់​នៃ​ចលនា​សង្គ្រោះ​ជាតិ​ទាំង​ ៥​រូប មាន​លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ លោក​ស្រី​ ជូឡុង សូមូរ៉ា កញ្ញា កឹម មនោវិទ្យា លោក អេង ឆៃអ៊ាង និង​ លោក​ស្រី​ មូរ សុខហួរ។

គួរ​រំលឹក​ថា ចលនា សង្គ្រោះ ជាតិ ត្រូវបាន ប្រកាស ដំណើរការ ជា ផ្លូវការ កាលពី ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៨ នៅលើ ទឹក សហរដ្ឋអាមេរិក ។ លោក សម រង្ស៊ី ត្រូវ បានប្រកាស ឱ្យ​ធ្វើជា មេដឹកនាំ ចលនា សង្គ្រោះ ជាតិ ។

កាលពី ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ តុលាការ កំពូល បានសម្រេច រំលាយ គណបក្ស សង្គ្រោះ ជាតិ និង ហាមឃាត់ ថ្នាក់ ដឹក នាំ គណបក្ស សង្គ្រោះ ជាតិ ចំនួន ១១៨ រូប រយៈពេល ៥ ឆ្នាំ ដោយ ហាមឃាត់ មិន ឱ្យ​ មាន សកម្មភាព នយោបាយ ផ្សេងៗ ចាប់ ពីថ្ងៃ ប្រកាស សាលដីកា នេះ តទៅ ។ ការសម្រេច រំលាយ នេះ គឺ បន្ទាប់ពី មេធាវី តំណាង​ ឱ្យ​ ក្រសួងមហាផ្ទៃ កាលពី ថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០១៧ បានដាក់ ពាក្យបណ្តឹង ប្តឹង រំលាយ គណបក្ស សង្គ្រោះ ជាតិ ទៅ តុលាការ កំពូល ពាក់ព័ន្ធ ករណី រៀបចំ ផែនការ ឃុបឃិត ជាសម្ងាត់ ជាមួយ បរទេស ក្នុងការ ផ្តួលរំលំ រាជរដ្ឋាភិបាល ស្របច្បាប់ ក្រោម ទម្រង់ នៃ ការធ្វើ បដិវត្តន៍ ពណ៌ ដោយ យក គំ រូប តាម ប្រទេស យូ ហ្គោ ស្លា វី និង ស៊ែរ ប៊ី ក៏ដូចជា បណ្តា ប្រទេស មួយចំនួន នៅ ម ជ្ឈឹ ម បូព៌ា ៕ ចេស្តា