ព័ត៌មានទាន់ហេតុការណ៍៖

អស់ពីប្រើឡានយីឌុបដឹកឈើល្មើសច្បាប់ឆ្លងទៅវៀតណាមតាមខេត្តក្រចេះ បច្ចុប្បន្នសមត្ថកិច្ចអោយមែមុំប្រើឡានសាំយ៉ុងធ្វើជាមធ្យោបាយដឹកជញ្ជូនឈើ១យប់យ៉ាងតិច១០ឡានសាំយ៉ុងឡើងទៅ

ខេត្តក្រចេះ៖ សកម្មភាពបទល្មើសដឹកជញ្ជូនឈើល្មើសច្បាប់នៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះ បង្ហាញខ្លួនដ៏គគ្រឹកគគ្រែងបំផុត ដោយប្តូរមធ្យោបាយដឹកជញ្ជូនពីប្រើឡានយីឌុប មកប្រើឡានសាំយ៉ុងដឹកជញ្ជូនវិញ។

អ្នកមានសិទ្ធ នូវភារកិច្ចបង្ក្រាបបទល្មើសទាំងនេះ កំពុងសប្បាយលើគំនរគិតនិងការទទួលខុសត្រូវពីថ្នាក់ដឹកនាំ ប្រឹងពង្រឹងទប់ស្កាត់បទល្មើសធនធានធម្មជាតិនេះទៅវិញ..?

ជាក់ស្តែងនៅខេត្តក្រចេះតែម្តង អាជ្ញាធរ សមត្ថកិច្ច ជំនាញ គ្រប់ស្ថាប័ន ពិតជាទទួលទានដំណេក ដោយសេចក្តីសុខសាន្តបំផុត ជាមួយនិងប្រយោជន៍បានមកពីផលនៃបទល្មើសដឹកជញ្ជូនឈើ សម្រាប់ជាប្រភពសេដ្ឋកិច្ចទ្រទ្រង់គ្រួសារ និងបំពេញតម្រូវការឆ្នាំងបាយមេកើយពួកគេ បែបជាចរិក«កន្ទេលធំបន្លំដេក»រក្សាទុកឬចិញ្ចឹមបទល្មើសទាំងនេះអោយរីកដុះដាល ក្លាយជាវប្បធម៍ថា៖«បើអញមិនសុីលុយ ក៏គេសុីលុយឬបើមិនសុីលុយគេថាយើងល្ងង់»ដូច្នេះអាជ្ញាធរ សមត្ថកិច្ច ជំនាញ គ្រប់ស្ថាប័នពាក់ព័ន្ធនិងតួនាទីបង្ក្រាបរួមគំនិតគ្នាបង្កើតអោយមានបទល្មើសដឹកជញ្ជូនឈើ ដើម្បីជាលាភសក្ការៈដូចគ្នា គ្រាន់តែ«តូចសុីតូច-ធំទទួលទានធំ»Sic។

គេបានរាយការណ៍មកថា៖ សមត្ថកិច្ចដែលប្រចាំការនៅខេត្តក្រចេះ បានឃុបឃិតជាមួយចែមុំ បើកឱកាសនិងការពារមុខជំនួញឈើ អោយចែមុំប្រព្រឹត្តបទល្មើសដឹកជញ្ជូនព្រៃឈើយ៉ាងសកម្ម នៅខេត្តក្រចេះជារៀងរាល់ថ្ងៃ ដើម្បីឆ្លងដែនទៅវៀតណាមតាមច្រករបៀងស្រុកស្នួល ខេត្តក្រចេះក្នុង១ថ្ងៃចំនួនយ៉ាងតិចជាង១០ឡានសាំយ៉ុង ។ ក្នុង១ឡានសាំយ៉ុងមានចំនួនប្រមាណពី៥មែត្រគូប ហើយចេញម្តងចាប់ពី១០សាំយ៉ុងឡើងទៅ សុទ្ធតែប្រភេទឡានកែច្នៃ ស្មើនឹង៥០មែត្រគូបតិចបំផុត។

គេបានបញ្ជាក់ពីទឹកដីវៀតណាមមកវិញថា៖ ក្នុង១មែត្រគូបតម្លៃ៩០០ដុល្លារ ចឹងម្តងៗ៥០មែត្រគូប គឺស្មើ ៤៥០០០(បួនមុឺនប្រាំពាន់ដុល្លារ)។
រាល់ថ្ងៃឆ្ងាញ់សមត្ថកិច្ចដេកចាំរាប់ ក្បាលឡានយកលុយ ទោះជាមេខាងលើចេញលិខិតបេសកកម្មអោយចុះបង្រ្កាប ពួកគាត់អត់បង្រ្កាបទេ បែរជាមកសំឡុតយកតែផលប្រយោជន៍ ឭ​ថា​សមត្ថកិច្ចខ្លះចង់ធ្វើតាមគេទៀត អាចធ្វើអោយអ្នកកាសែតខ្លះត្រូវបានគេចាត់ទុកជាសត្រូវ ជាឆ្អឹងទទឹង ក ជាដើម។
១ឡានសាំយ៉ុងចែមុំចាយលុយច្រើនណាស់អោយសមត្ថកិច្ច សម្រាប់ប្រចាំខែ សប្តាហ៍ ក្បាលឡាន មានទុកសម្រាប់មេផង ទុកកូនចៅផង រហូតដល់ពួកគេសប្បាយទាញយកប្រយោជន៍ពីបទល្មើសឈើធ្វើមានបាន និងមានមុខមាត់ មានឱកាសបញ្ចេញមតិយករួចខ្លួនប្រកបដោយប្រសិទ្ធភាពបំផុត៕ សិលា