ព័ត៌មានទាន់ហេតុការណ៍៖

អាកាសយានដ្ឋាន​សាលារៀន​ អង់គ្លេស​ត្រូវ​បាន​បិទទ្វា​ដោយសារ​ព្រិល​ធ្លាក់​ខ្លាំង

អាកាសយានដ្ឋាន​សាលារៀន​ អង់គ្លេស​ត្រូវ​បាន​បិទទ្វា​ដោយសារ​ព្រិល​ធ្លាក់​ខ្លាំង​
ដោយ​ ៖ ម៉ែ​វ​ សា​ធី​|ថ្ងៃទី 30 មករា 2015 ម៉ោង 10:04:50
​ចក្រភព​អង់គ្លេស​នៅ​ថ្ងៃ​ទី​៣០​ ខែមករា​ អាជ្ញាធរ​បាន​បញ្ជា​ឱ្យ​បិទ​ព្រ​លាន​យន្តហោះ​ដ៏​ធំ​បំផុត​ក្នុង​ប្រទេស​នេះ​ និង​ផ្លូវដែក​ រួម​សាលារៀន​ជាង​300​កន្លែង​ ក្នុង​ពេល​ដែល​ព្រ​ឈម​នឹង​ព្រិល​ធ្លាក់​យ៉ាង​ក្រាស់​ រារាំង​ចរាចរ​អាច​បង្ក​គ្រោះថ្នាក់​គ្រប់ពេលវេលា​ ។​

​សារព័ត៌មាន​ AFP​ បាន​ផ្សព្វផ្សាយ​ថា​ រដ្ឋាភិបាល​បាន​បិទ​ព្រ​លាន​យន្តហោះ​ Midlands​ ខាងកើត​និង​ព្រ​លាន​យន្តហោះ​ក្រុម​ Manchester​ រយៈពេល​ជា​ច្រើន​ម៉ោង​ ដើម្បី​សម្អាត​ព្រិល​នៅ​លើ​ផ្លូវ​នោះ​។​ សាលារៀន​ជាង​300​កន្លែង​នៅ​ភាគ​ខាងជើង​និង​ភាគ​ខាងលិច​នៃ​ប្រទេស​អង់គ្លេស​ក្នុង​នោះ​មាន​ស្កុ​ត​ឡេ​ន​និង​អៀរ​ឡង់​ខាងជើង​ត្រូវ​បាន​បិទ​ផង​ដែរ​ ដើម្បី​ ធានា​ឱ្យ​បាន​នូវ​សុវត្ថិភាព​ដល់​សិស្ស​ទាំងអស់​។​ ទន្ទឹម​នឹង​នេះ​ដែរ​តំបន់​ Belfast​ ស្ថិត​នៅ​(​អៀរ​ឡង់​ខាងជើង​)​ ក៏​បាន​បញ្ជា​ឱ្យ​បិទ​សួនសត្វ​ទីក្រុង​ជា​បណ្តោះអាសន្ន​។​

​សេវា​ដឹក​អ្នកដំណើរ​នៅ​ទីក្រុង​ Sheffield​ មាន​ព្រិល​ធ្លាក់​កម្រាស់​រហូត​ដល់​ទៅ​ 33cm​ ។​ក្រុមហ៊ុន​ផ្ត​ត់​ផ្គង់​សេវា​ទូរស័ព្ទ​ដៃ​ EE​ បាន​ន​ឱ្យ​ដឹង​ថា​ សេវា​ទូរស័ព្ទ​នៅ​ក្នុង​តំបន់​ខាងលើ​ត្រូវ​កាត់​ផ្តាច់​ដោយ​ព្រិល​ធ្លាក់​ក្រាស់​។​ អាជ្ញាធរ​ក៏​បាន​ផ្អាក​រថភ្លើង​ធ្វើ​ចរាចរណ៍​ពី​ទីក្រុង​ Manchester​ ទៅ​កាន់​ទីក្រុង​ញ៉ូ​វ​យ៉​កដោយ​សា​តែ​អាកាសធាតុ​មិនល្អ​ ។​

​ក្រុម​អ្នកជំនាញ​ព្យាករណ៍​អាកាសធាតុ​បាន​បន្ទាប​ការ​ព្យាករណ៍​ពី​ “​ត្រៀមខ្លួន​ជា​ស្រេច​”​ ទៅ​ជា​ “​ប្រុង​ប្រយ័ត្ន​វិញ​”​។​ អ្នក​ព្យាករណ៍​អាកាស់ធាតុ​បាន​បញ្ជាក់​ថា​ អាកាសធាតុ​អាក្រក់​អាច​នឹង​បន្ត​នៅ​ពេល​ខាង​មុខ​ទៀត​ ។​

​លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស​ លោក​ David​ Cameron​ បាន​ជំរុញ​ឱ្យ​ប្រជាជន​ រក្សា​ការ​តាមដាន​យ៉ាង​យកចិតទុកដាក់​លើ​ការ​ប្រកាសប្រាប់​ពី​អាកាសធាតុ​ប្រែប្រួល​ក្នុង​ការ​បង្ការ​ហេតុការណ៍​អាក្រក់​ណាមួយ​ដែល​អាច​កើតឡើង​ ។

1(358)