ព័ត៌មានទាន់ហេតុការណ៍៖

អាងខ្លួនជាប៉ូលីសអន្តោប្រវេសន៍ផឹកសុីស្រវឹងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៍ទៃមានអី នគរបាលប៉ុស្តិ៍ទឹកថ្លាចាប់ដាក់ខ្នោះល្មម

ភ្នំពេញ៖ បុរសម្នាក់អាងខ្លួនធ្វើជាមន្ត្រីប៉ូលីសអន្តោប្រវេសន៍ បានផឹកស្រាស្រវឹងខឹងឪពុក ម្តាយ ប្រើអំពើហិង្សាយកឈើវាយកម្ទេចម៉ូតូអ្នកដ៍ទៃខូចខាតអស់ចំនួន៦គ្រឿងមានអីត្រូវនគរបាលប៉ុស្តិ៍ទឹកថ្លាចាប់ដាក់ខ្នោះល្មម។

ករណីនេះកើតឡើងនៅវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ២១៨ផ្លូវបេតុង ភូមិបុរីកម្មក សង្កត់ទឹកថ្លា ខណ្ឌសែនសុខ។

លោក សុខ សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាបានអយដឹងថា បុរសជនបង្កខាងលើមានឈ្មោះ កើត មនោសេដ្ឋ អាយុ២៨ឆ្នាំមុខរបរជាប៉ូលីសអន្តោប្រវេសន៍ ស្នាក់នៅផ្ទះកើតហេតុនិងមានទីកន្លែងកំណើត សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោក នាយប៉ុស្តិ៍បន្តទៀតថា មុននិងឃាត់ខ្លួនប៉ូលីសទំនើងរូបនេះគឺបន្ទាប់ពីទទួលបានបណ្តឹងពីឪពុកបង្កើតរបស់គេតាមរយះទូរស័ព្ទថារូបគេបានផឹកស្រាស្រវឹងអុកឡុកក្នុងផ្ទះប្រើហឹង្សាវាយម៉ូតូរបស់អ្នកដែលមកជួលផ្ទះស្នាក់នៅខូចខាតអស់ចំនួន៦គ្រឿង។ពេលនោះទើបលោកបញ្ជាកម្លាំងឲ្យចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនយកមកធ្វើការសាកសួនិងកសាងសំណុំរឿងដោយចោទពីបទប្រើអំពើហឹង្សាដោយចេត្តនា វាយបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិអ្នកដ៍ទៃបណ្តាលឲ្យខូចខាត។រួចបញ្ជួនខ្លួនទៅកាន់អធិការដ្ផាននគរបាលខណ្ឌសែនសុខចាត់ការបន្តតាមនិតិវិធី៕ តុង សីហា

NKD-36x6_outline