ព័ត៌មានទាន់ហេតុការណ៍៖

អាចនឹងមានបាតុកម្មតវ៉ាប្រឆាំងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ការធ្វើបាតុកម្មតវ៉ាជាលក្ខណៈ ទ្រង់ទ្រាយធំប្រឆាំងនឹងស្ថានទូតអាេមរិក នៅភ្នំពេញបានកើតម្តងរួចមកហើយកាល ពីអំឡុងទសវត្ស៦០ ខណៈទង្វើរបស់អាេម រិកធ្លាប់លូកលាន់ចូលដែនអធិបតេយ្យ របស់កម្ពុជា ។

បច្ចុប្បន្ននេះអាមេរិកហាក់បង្កើតឲ្យមាន នូវអំពើញុះញង់ដល់ពលរដ្ឋកម្ពុជាដែល កំពុងស្រឡាញ់សន្តិភាពងាកមករកការ ប្រឆាំងជាមួយនឹងអាមេរិកសាជាថ្មីក្នុង នោះប្រភពខ្លះបានទម្លាយឲ្យដឹងថា ការធ្វើ បាតុកម្មតវ៉ាប្រឆាំងនឹងអាមេរិកអាចនឹង កើតឡើងនៅភ្នំពេញដោយក្រុមអ្នកជាតិ និយម និងអ្នកគាំទ្ររាជរដ្ឋាភិបាលកម្ពុជា។

ក្រុមអ្នកជាតិនិយមបានត្រៀមខ្លួនដើម្បីចូលរួមធ្វើបាតុកម្មប្រឆាំងតវ៉ានេះ។ ការ ត្រៀមអាចផ្ទុះបាតុកម្មតវ៉ានេះធ្វើឡើងបន្ទាប់ពីស្ថានទូតសហរដ្ឋអាមេ រិកប្រចាំនៅកម្ពុជាបានសម្តែងការប្រតិកម្មខ្លាំងៗមកលើរាជ រដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន ជុំវិញការបិទនិងបណ្តេញវិទ្យាស្ថានជាតិ ប្រជាធិបតេយ្យហៅកាត់ NDI ដែលបាន ប្រព្រឹត្តល្មើសច្បាប់របស់កម្ពុជាក្នុងរយៈ ពេល៧ថ្ងៃ ។

ការប្រតិកម្មរបស់ស្ថានទូតអាមេរិកនៅ រសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ក្រោមចំណងជើងថា «តើប្រទេសកម្ពុជាមានការប្តេជ្ញាចិត្តចំពោះលទ្ធិប្រជាធិបតេយ្យ ដែរឬទេ? អ្នកជាអ្នកសម្រេចិត្ត» ឬ «Is Cambodia committed to democracy? You decide» ភាសាទាំងនេះបង្ហាញពីភាព ញុះញង់ អុជអាល ពីព្រោះទង្វើនេះមិនបាន គោរពចំពោះប្រជាជាតិមួយដែលមានអធិបតេយ្យវាជាដើមចមនៃការត្រៀមផ្ទុះបាតុ កម្ម ។

គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ឈប់សកម្មភាពវិទ្យាស្ថានជាតិប្រជាធិបតេយ្យ(NDI) ហើយបណ្តេញ បុគ្គលិកបរទេសនៃវិទ្យាស្ថាននេះចេញពីប្រទេសកម្ពុជាក្នុងរយៈពេល៧ថ្ងៃ។ នេះ បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរ ទេសនិងសហប្រតិបត្តិការអន្តរជាតិកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧។ ក្នុង នោះសេចក្តីប្រកាសរបស់ក្រសួងការបរ ទេសបានបញ្ជាក់ថា មូលដ្ឋានដែលឈានដល់ការសម្រេចឱ្យបិទវិទ្យាស្ថាននេះគឺអនុលោមទៅតាមច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជា ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការ បរទេសបានបន្តថា ចាប់តាំងពីច្បាប់នេះ ចូលជាធរមានកាលពីខែសីហា ឆ្នាំ២០១៥ អង្គការ NDI បានធ្វើប្រតិបត្តិការនៅក្នុង ប្រទេសកម្ពុជាដោយមិនបានចុះបញ្ជីជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិរហូតដល់អង្គការនេះបានដាក់ ពាក្យស្នើចុះបញ្ជីនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០១៦។ អំឡុងពេលរង់ចាំការសម្រេច របស់ក្រសួង លើពាក្យស្នើសុំនេះអង្គការ NDI នៅតែបន្តសកម្មភាពរបស់ខ្លួនដោយ គ្មានគិតគូរអំពីការគោរពច្បាប់សោះឡើយ៕ ហេង សូរិយា