ព័ត៌មានទាន់ហេតុការណ៍៖

អាជីវកម្មរ៉ែមាសអាណាធិបតេយ្យនៅភ្នំព្រឹកបន្តប្រើប្រាស់គ្រឿងផ្ទុះបំបែកយកថ្មបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ

ខេត្តបាត់ដំបង៖ អាជី​វកម្មរ៉ែ​មាសអា​ណាធិបតេ​យ្យខុសច្បាប់ ​នៅចំណុចភ្នំព្រឹក ស្ថិ​តក្នុងភូមិភ្នំព្រឹក ស្រុ​កភ្នំព្រឹក ខេត្តបា​ត់ដំបង​ ត្រូវគេ​រាយការ​ណ៍ឱ្យដឹងថាបានបន្តធ្វើសកម្ម​ភាពប្រើប្រាស់គ្រឿងផ្ទុះបំបែកយកថ្មរ៉ែ​មាសបង្កឱ្យមា​នការភ្ញាក់ផ្អើលដល់ប្រ​ជាពលរដ្ឋរស់​នៅក្នុ​ងតំបន់នោះ ។

សកម្មភាពនៃការប្រើប្រាស់រំសេវផ្ទុះពីសំណាក់ក្រុមឈ្មួញធ្វើអាជីវកម្មរ៉ែមាស នៅចំណុចភ្នំព្រឹកប្រជាពលរដ្ឋលើកឡើងថាគេមិនដឹងឈ្មួញបានរំសេវផ្ទុះមកពីណានោះទេ សម្រាប់បំផ្ទុះយកថ្មរ៉ែមាស ។

ការប្រើប្រាស់រំសេវជាតិផ្ទុះត្រូវគេនិយាយថាជាទង្វើខុសច្បាប់ទៅនឹងច្បាប់គ្រប់ គ្រងអាវុធជាតិផ្ទុះនិងគ្រាប់រំសេវ ហើយជនដែលគេរកឃើញថាប្រព្រឹត្តខុសច្បាប់អាចប្រឈមមុខនិងផ្តន្ទាទោសតាមផ្លូវច្បាប់។ក៏ប៉ុន្តែអ្វីជាសកម្មភាពប្រើប្រាស់ជាតិរំសេវបំផ្ទុះយកថ្មរបស់ក្រុមឈ្មួញធ្វើអាជីវកម្មរ៉ែមាសអាណាធិបតេយ្យនៅចំណុចភ្នំព្រឹកគេមិនដែលឃើញមានសមត្ថកិច្ចចុះទៅបង្រ្កាបទប់ស្កាត់ពីបញ្ហានោះឡើយ ។

ការគ្រប់គ្រងជាតិរំសេវផ្ទុះមិនបានត្រឹមត្រូវ ពីសំណាក់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានត្រូវគេនិយាយថាអាចបង្កឱ្យប៉ះពាល់ទៅលើផ្នែកសន្តិសុខជាខ្លាំងបើសិនគ្រឿងរំសេវនោះធ្លាក់ដល់ដៃក្រុមភេវរកម្មរឺក្រុមអាក្រក់ដែលប៉ងបង្កអសន្តិសុខជាដើមនោះ។ជាក់ស្តែង ដូចជាករណីបំផ្ទុះគ្រាប់បែកអត្តឃាតនៅទីក្រុងបាងកកកប្រទេសថៃកាលពីកន្លងទៅថ្មីៗនេះបង្កឱ្យមនុស្សស្លាប់និងរងរបួសជាច្រើនាក់ ។

សកម្មភាពនៃការប្រើប្រាស់ជាតិរំសេវផ្ទុះបំបែកយកថ្មរបស់ក្រុមឈ្មួញនៅតំបន់ភ្នំព្រឹក ប្រជាពលរដ្ឋលើកឡើងទៀតថាឈ្មួញធ្វើឡើងនៅពេលល្ងាចនៅពេលបំផ្ទុះម្តងៗបង្កសម្លេងលាន់ឮនិងរង្កើ អស់ធរណី ដែលធ្វើឱ្យមានភ្ញាក់ផ្អើលការដល់ប្រជាពលរដ្ឋរស់នៅធ្វើចំការនៅតំបននោះ។អាជីវកម្មរ៉ែមាសអាណាធិបតេយ្យនៅតំបន់ភ្នំព្រឹកនោះដែរត្រូវប្រជាពលរដ្ឋប្រាប់ឱ្យដឹងថាយ៉ាងហោចណាសមានចាប់១០កន្លែងឡើងទៅ។

ជុំវិញនៃបញ្ហានេះ លោក មៀន ចាន់លី ប្រធានការិយាល័យនគរបាលអាវុធជាតិផ្ទុះនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបំភ្លឺតាមទូរស័ព្ទនៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ នេះថា នៅចំណុចភ្នំព្រឹកដែលឈ្មួញធ្វើអាជីវកម្មអាណាធិបតេយ្យប្រើប្រាស់រំសេវដាក់បំផ្ទុះបំបែកយកថ្មកន្លងមកលោកធ្លាប់ចុះទៅត្រួតពិនិត្យនោះដែរ ក្រោយពីមានគេរាយការណ៍មកលោក នៃការប្រើជាតិរំសេវបំផ្ទុះយកថ្ម។ក៏ប៉ុន្តែនៅពេលលោកចុះទៅគោលដៅ ស្រាប់តែអ្នកធ្វើអាជីវកម្មរ៉ែមាសទាំងនោះនាំគ្នារត់គេចខ្លួនបាត់អស់។បញ្ហានេះ លោកក៏បានរាយការ ណ៍ជូនទៅថ្នាក់លើរួចហើយផងដែរ។

សូមបញ្ជាក់ថាករណីបំផ្ទុះយកថ្មនៃការធ្វើអាជីវកម្មរ៉ែមាសអាណាធិបតេយ្យនៅចំណុចភ្នំព្រឹកកន្លងមកត្រូវគេរាយការណ៍ឱ្យដឹងថាបានបង្កឱ្យកម្មករម្នាក់ស្លាប់ដោយខ្ទាតថ្មត្រូវចំ។ ករណីនេះត្រូវគេបិទសំណុំរឿងយ៉ាងស្ងៀមស្ងាត់។អាជីវកម្មរ៉ែមាសនៅចំណុចភ្នំព្រឹកនោះដែរកាលពីកន្លងទៅនោះក្រសួងរ៉ែនិងថាមពលធ្លាប់ហាមឃាត់ឱ្យឈ្មួញធ្វើដែលអាជីវកម្មរ៉ែមាសផ្អាកធ្វើសកម្មភាពដោយរង់ចាំឱ្យឈ្មួញទាំងនោះមកសុំច្បាប់ធ្វើអាជីវកម្មឱ្យបានត្រឹមត្រូវនោះសិន ក៏ប៉ុន្តែអ្វីជាការហាមឃាត់របស់ក្រសួងរ៉ែនិងថាមពលត្រូវគេមើលឃើញថាក្រុមឈ្មួញមិនបានអនុវត្តតាមនោះឡើយ។

ពាក់ព័ន្ធនិងការធ្វើអាជីវកម្មរ៉ែមាសអាណាធិបតេយ្យនៅចំណុចភ្នំព្រឹក អ្នកយកព័ត៌មាន យើងបានទំនាក់ទំនង លោក សួន កឿន អភិបាលស្រុកភ្នំព្រឹក ឱ្យជួយបំភ្លឺនោះដែរទូរស័ព្ទរបស់លោកហៅចូលគ្មានការឆ្លើយតប ៕ សំ វិច្ឆិកា

3

2

4