ព័ត៌មានទាន់ហេតុការណ៍៖

អាជីវកម្ម​ដី​ភ្នំ​នៅ​ខេត្ត​ប៉ៃលិន​រង់​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ថា​គ្មាន​ការ​ទប់ស្កាត់​

​ខេត្ត​ប៉ៃលិន​៖​ ​អាជីវកម្ម​ដី​ភ្នំ​មួយ​កន្លែង​ស្ថិត​នៅ​ចំណុច​ភូមិ​ផ្សារ​ព្រំ​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​ត្រូវ​បាន​រង់​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ ខណៈ​ដែល​សកម្មភាព​ធ្វើ​អាជីវកម្ម​ដី​ភ្នំ​ត្រូវ​គេ​និយាយ​ថា​ឈ្មួញ​កំពុង​តែ​ធ្វើ​ឡើង​យ៉ាង​គគ្រឹកគគ្រេង​មាន​ភាព​មិន​ប្រក្រតី​ដែល​គេ​ដាក់​ការ​សង្ស័យ​ថា​អាច​នឹង​មានការ​ឃុបឃិត​គ្នា​រវាង​អាជ្ញាធរ​ដែនដី​នឹង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាមួយ​និង​ឈ្មួញ​នាំ​គ្នា​អនុវត្ត​ខុសច្បាប់​យក​ដី​ភ្នំ​របស់​រដ្ឋ​ធ្វើ​អាជីវកម្ម​។​

​ឈ្មួញ​ដែល​កំពុង​តែ​ធ្វើ​អាជីវកម្ម​ជីក​កកាយ​អាច​ម៌​ដី​យក​លក់​នៅ​ចំណុច​ខាងលើ​ត្រូវ​គេ​ប្រាប់​ឱ្យ​ដឹង​ថា​មានឈ្មោះ​ សេង​ គី​ម​ រស់នៅ​ក្នុង​ក្រុងប៉ៃលិន​។​

​សកម្មភាព​នៃ​ការ​ជីក​កាយ​ដី​ភ្នំ​នោះ​ដែរ​ ត្រូវ​បាន​ លោក​ សេង​ គី​ម​ជា​ឈ្មួញ​បាន​ប្រាប់​ ឱ្យ​ដឹង​កាលពី​ថ្ងៃ​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​ថ្មី​នេះ​ថា​គឺ​គាត់​ធ្វើ​ឡើង​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ​ហើយ​ដី​កំពុង​តែ​ជីក​កកាយ​ជា​ដី​របស់​ លោក​ អ៊ី​ ហឿ​ន​ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ប៉ៃលិន​ ដែល​ជា​ប្រភេទ​ដី​មានកម្ម​សិទ្ធិ​ស្របច្បាប់​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ទំ​បន់​នោះ​ប្រាប់​ឱ្យ​ដឹង​ថា​ដី​ដែល​គេ​កំពុង​ជីក​កកាយ​ធ្វើ​អាជីវកម្ម​ពី​មុន​ជា​ដី​ភ្នំ​ ហើយ​ត្រូវ​បាន​អ្នកមាន​អំណាច​ឃុបឃិត​គ្នា​យក​ធ្វើ​ជា​ដី​ កម្មសិទ្ធិ​។​ដី​នៅ​តំបន់​នោះ​ប្រ​សិន​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​ធ្វើ​ប្លង់​គឺ​គេ​មិន​ធ្វើ​ឱ្យ​ទេ​បើសិន​អ្នកមាន​ អំណាច​និង​មាន​ទ្រព្យធន​ធ្វើ​គឺ​គេ​ធ្វើ​ឱ្យ​។​

​ចំណែក​ លោក​ អ៊ី​ ហឿ​ន​ ប្រធាន​មន្ទីរ​រ៉ែ​ និង​ថាមពល​ខេត្ត​ប៉ៃលិន​បាន​បំភ្លឺ​ឱ្យ​ដឹង​ថា​ ដី​ កំពុង​ធ្វើ​អាជីវកម្ម​មិនមែន​ដី​ភ្នំ​ទេ​គឺជា​ដី​របស់​លោក​ដែល​មាន​ប័ណ្ណ​កាន់​កម្មសិទ្ធិ​ស្របច្បាប់​ ក៏​ប៉ុន្តែ​បន្ទាប់​មក​លោក​បែរជា​ឆ្លើយ​តប​វិញ​ថា​មិនមែន​ដី​របស់​លោក​នោះ​ទេ​ជា​ដី​ឈ្មោះ​ ឡោ​ សន​ទៅ​វិញ​ដោយ​លោក​បង្វែ​ទៅ​សួរ​លោក​ឡោ​ សន​ វិញ​។​ ការ​ឆ្លើយ​បំភ្លឺ​របស់​លោក​ប្រធាន​ មន្ទីរ​រ៉ែ​ និង​ថាមពល​ខេត្ត​ប៉ៃលិន​មាន​ភាព​មិន​ច្បាស់លាស់​បែប​នេះ​ត្រូវ​គេ​ដាក់​ការ​សង្ស័យ​ថា​អាច​និង​មាន​អ្វី​អាថ៌​កំបាំង​នៅ​ពីក្រោយ​នៃ​ការ​ធ្វើ​អាជីវកម្ម​ដី​ភ្នំ​នៅ​ចំណុច​ភូមិ​ផ្សារ​ព្រំ​សង្កាត់​ ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ដែល​មាន​ ឈ្មួញ​ ឈ្មោះ​ សេង​ គី​ម​ កំពុង​តែ​ធ្វើ​សកម្មភាព​នោះ​។​

​ពាក់ព័ន្ធ​និង​បញ្ហា​នេះ​ដែរ​លោក​ កង​ ថេ​ង​ មេឃុំ​ស្ទឹង​កាច់​ប្រាប់​ឱ្យ​ដឹង​ថា​ លោក​ ពិបាក​ និង​និយាយ​ប្រាប់​ណាស់​ខ្លាច​និយាយ​ទៅ​វា​ខុស​ពីព្រោះ​លោក​ឈឺក្បាល​ណាស់​ នៅ​ពេល​សួរ​ បញ្ហា​នេះ​ លោក​បង្វែ​ឱ្យទៅ​សួរ​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​វិញ​។​

​សូម​បញ្ជាក់​ថា​ នៅ​ខេត្ត​ប៉ៃលិន​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ត្រូវ​បាន​ ប្រជា​ ពលរដ្ឋ​ប្រាប់​ឱ្យ​ដឹង​ថា​ មានការ​ធ្វើ​អាជីវកម្ម​ដី​ភ្នំ​យ៉ា​គគ្រឹក​គ្រេង​គ្មាន​ការ​ទប់ស្កាត់​នោះ​ឡើយ​ ។​ អាជីវកម្ម​នោះ​ដែរ​អាជ្ញាធរ​ដែនដី​តែង​លើក​ឡើង​យក​លេស​ប្រើប្រាស់​រូបភាព​ពី​ដី​ភ្នំ​ទៅ​ជា​ដី​ទួល​ សកម្មភាព​នោះ​ត្រូវ​គេ​និយាយ​ថា​ ឈ្មួញ​បាន​ជីក​កកាយ​ដី​ភ្នំ​រាបស្មើ​ ហើយ​ក៏​ធ្វើការ​កាន់​ កាប់​ដី​ភ្នំ​នោះ​តែ​ម្តង​ ៕​ វិច្ឆិកា​

vichika (2)

vichika (5)

vichika

vichika (1)

vichika (3)

vichika (4)
​ ​