ព័ត៌មានទាន់ហេតុការណ៍៖

អាជីវកម្ម​បូម​ខ្សាច់​ក្រួស​ពី​បាតទន្លេ​មេគង្គ​ ខេត្ដក្រចេះ​កំពុង​ធ្វើ​សកម្ម​ភាព​ទាំង​អ្នកមាន​អាជ្ញា​បណ្ណ និង​អ្នក​គ្មាន​អាជ្ញា​បណ្ណ​

​ខេត្ដក្រចេះ៖ ​ទីតាំង​សិប្បកម្ម​បូម​ ខ្សាច់​ក្រួស​ពី​បាទ​ទន្លេមេគង្គ​ឡើង​មក​លើគោក​ក្នុង​ខេត្ដក្រចេះ​ជា​ច្រើន​កន្លែង​កំពុង​តែ​ធ្វើ​សកម្មភាព​បូម​យ៉ាង​អនាធិបតេយ្យ​ ពោល​គឺ​អ្នក​ដែល​គ្មាន​អាជ្ញា​បណ្ណ​គឺ​កំពុង​តែ​ធ្វើ​សកម្មភាព​បូម​លាយ​លំ​គ្នា​ជាមួយ​អ្នក​ដែល​មាន​អាជ្ញា​បណ្ណ​ ។​ ចំណែក​ អាជ្ញាធរ​នៃ​មន្ទីរ​ជំនាញ​បាន​អះអាង​ថា​ លោក​និង​ហៅ​អ្នក​ដែល​គ្មាន​អាជ្ញា​បណ្ណ​ឱ្យ​ចូល​ខាង​និង​ផ្អាក​សកម្មភាព​ជា​បណ្ដោះ​ អាសន្ន​ តែបើ​អ្នក​ទាំងនោះ​មិន​ទៅ​ធ្វើ​ច្បាប់​ទេ​ ពួក​គេ​អាច​ទិញ​ខ្សាច់​គ្រួ​សប​ន្ដ​ ពី​អ្នក​ដែល​មានច្បាប់​បាន​។​

​ទីតាំង​បូម​ខ្សាច់​ក្រួស​ ពី​បាតទន្លេ​មេគង្គ​នៅ​ទល់មុខ​និង​ទីរួមខេត្ដ​ក្រចេះ​ គឺ​មាន​ចំនួន​៩​កន្លែង​ ក្នុង​នោះ​អ្នក​ដែល​មាន​អាជ្ញា​ប​ណ្ណ័​ធ្វើ​ជីវ​កម្ម​ ចេញពី​ក្រសួង​រ៉ែ​និង​ថាមពល​ មាន​៣​កន្លែង​ ចំណែក​អ្នក​ដែល​មានច្បាប់​សិប្បកម្ម​ខ្នាត​តូច​ ដែល​ចេញ​ដោយ​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ដ​មាន​ចំនួន​៤​កន្លែង​ ដែល​កំពុង​តែ​ធ្វើ​សកម្មភាព​បូម​លាយ​លំ​ជាមួយ​អ្នក​ដែល​មានច្បាប់​ត្រឹមត្រូវ​ គឺ​មាន​២​កន្លែង​។​

​ម្ចាស់​អាជីវកម្ម​ដែល​មាន​អាជ្ញា​ប​ណ្ណ័​បូម​ខ្សាច់​គ្រួ​ស​ចេញពី​ក្រសួង​រ៉ែ​និង​ថាមពល​ បានឱ្យ​ដឹង​ថា​ ម្ចាស់​អាជីវកម្ម​បូម​ខ្សាច់​គ្រួ​សទាំង​២​កន្លែង​ដែល​មិន​មានច្បាប់​ទម្លាប់​នោះ​ ទី​១​ឈ្មោះ​ ពី​ សា​មិត្រ​ និង​២​ ឈ្មោះ​ ហៃ​ សុខ​ហួរ​ ហើយ​ពួក​គាត់​បាន​ទាមទារ​ឱ្យ​អាជ្ញាធរ​ ចុះ​ពិនិត្យ​សកម្មភាព​ទីតាំង​ទាំង​២​នេះ​ ព្រោះ​សព្វ​ថ្ងៃនេះ​ ទីតាំង​ទាំង​២​កន្លែង​នេះ​ គឺ​កំពុង​បូម​ខ្សាច់​គ្រួ​សលាយ​លំ​ជាមួយ​ពួក​គាត់​។​មិនតែប៉ុណ្ណោះ​ពួក​គាត់​បាន​ស្នើរ​ឱ្យ​អាជ្ញាធរ​ ចុះ​វាស់​និង​កំណត់​ទីតាំង​ឱ្យ​បាន​ច្បាស់លាស់​ និង​ត្រួតពិនិត្យ​លើ​សំភារៈ​មធ្យោបាយ​បូម​ទៅ​តាម​ច្បាប់​សម្រាប់​សិប្បកម្ម​ខ្នាត​តូច​ដែល​ចេញពី​មន្ទីរ​ជំនាញ​ខេត្ដ​។​

​ប្រធាន​ការិយាល័យ​ធន់​ធាន​រ៉ែ​ នៃ​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ដ​ លោក​ រ​ត្ន័​ តុលា​ បានឱ្យ​ដឹង​តាម​ទួ​រ​សព្ទ័​នៅ​ថ្ងៃ​ទី​៦​ ខែកក្កដា​​ថា​លោក​និង​ចុះ​ទៅ​ផ្អាក​ការ​ធ្វើ​អាជីវកម្ម​មូ​ម​ខ្សាច់​គ្រួ​ស​ដែល​មិន​មានច្បាប់​ ហើយ​ ឱ្យ​ពួក​គេ​ចូល​ខាង​ដើម្បី​ផ្អាក​សកម្មភាព​ជា​បណ្ដោះអាសន្ន​ដើម្បី​ឱ្យ​អ្នក​ទាំងនោះ​ទៅ​ធ្វើ​ច្បាប់​ តែបើ​អ្នក​ទាំងនោះ​មិន​ទៅ​ធ្វើ​ច្បាប់​ទេ​ពួក​គេ​អាច​ទិញ​ខ្សាច់​គ្រួ​សប​ន្ដ​ពី​អ្នក​ដែល​មានច្បាប់​បាន​។​

​លោក​បាន​បន្ដ​ថា​ ចំណែក​ការ​ចុះ​កំណត់​គោលដៅ​ គឺ​ខាង​កម្លាំង​ចម្រុះ​នៃ​មន្ទីរ​រ៉ែ​និង​ថាមពល​ បាន​ចុះ​ទៅ​សិក្សា​និង​វាស់វែង​ ដើម្បី​ចែក​ទីតាំង​បូម​ខ្សាច់​គ្រួ​ស​នៅ​ក្នុង​ផែនទី​ដែល​អាជ្ញាធរ​បាន​កំណត់​ ដើម្បី​ជៀសវាង​ ការ​បូម​ខ្សាច់​គ្រួ​ស​នៅ​កន្លែង​ផ្សេង​ ដែល​អាច​នា​ឱ្យ​ប៉ះពាល់​ដល់​ប​បរិស្ថាន​ហើយ​មិនយូរ​ទេ​អាជ្ញាធរ​នឹង​ចុះ​ទៅ​បោះ​ពោង​សម្គាល់​ដើម្បី​កំណត់​ទីតាំង​។​

​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ដ្ឋា​ន​ នៅ​ជាប់​នឹង​មាត់ទន្លេ​មេគង្គ​ខេត្ដក្រចេះ​ ក៏​បាន​សម្ដែង​ក្ដី​ព្រួយ​បារ​ម្ម​ ពី​ការ​បាក់​ច្រាំង​ទន្លេ​ដោយសារ​ការ​បូក​ខ្សាច់​គ្រួ​ស​នេះ​ បើសិនជា​អាជ្ញាធរ​មិន​បាន​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​ កន្លង​ទៅ​មិនយូរ​ប៉ុន្មាន​នេះ​នៅ​តំបន់​តាម​ដង​ទន្លេមេគង្គ​ក្នុងស្រុក​ចិត្រ​បុរី​ មានការ​បាក់​ច្រាំង​ទន្លេ​អស់​រាប់រយ​ម៉​ត្រ​ ហើយ​ពលរដ្ឋ​នៅ​តំបន់​នោះ​បាន​អះអាង​ថា​ ការ​បាក់​ច្រាំង​ទន្លេ​នេះ​ គឹ​ដោយសារ​មក​ពី​ការ​បូម​ខ្សាច់​ក្រួស​ ពី​បាទ​ទន្លេ​ឡើង​មក​លើគោក​។​ដោយហេតុ​នេះ​ហើយ​ទើប​ខាង​ក្រសួង​រ៉ែ​និង​ថាមពល​ ហាមឃាត់​ម្ចាស់​អាជីវកម្ម​បូម​ខ្សា​ច្ប់​គ្រួ​ស​ក្នុង​ទន្លេ​ហើយ​តម្រូវ​ឱ្យ​ម្ចាស់​អាជីវកម្ម​ទាំងនោះ​ទៅ​ធ្វើ​អាជ្ញា​បណ្ណ​នៅ​ក្រសួង​និង​មាន​គណៈកម្មការ​ចម្រុះ​ជា​អ្នក​កំណត់​ទីតាំង​ដើម្បី​ឱ្យ​ម្ចាស់​អាជីវកម្ម​បូម​ខ្សាច់​ពី​បាទ​ទន្លេ​ឡើង​មក​លើគោក៕ កោះ​ទ្រុង​

kratie (1)

kratie (2)

kratie

kratie (3)