ព័ត៌មានទាន់ហេតុការណ៍៖

អាជីវកម្ម​បូម​ខ្សាច់​នៅ​ស្ទឹង​ប​វេ​ល ​ខេត្ដបាត់ដំបង ​កំពុង​បំផ្លាញ​ដីចម្ការ​ប្រជាពលរដ្ឋ​

ខេត្ដបាត់ដំបង​ ៖​ ប្រជាពលរដ្ឋ​ជា​ច្រើន​ គ្រួសារ​ដែល​រស់នៅ​តាម​បណ្ដោយ​ស្ទឹង​ប​វេ​ល​ ស្ថិត​ក្នុងភូមិ​គោក​ក្រសាំង​ ឃុំ​ ក្ដុល​តា​ហែ​ន​ ស្រុក​ប​វេ​ល​បានឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​ ដី​ផ្ទះ​និង​ដីចម្ការ​របស់​ពួក​ គាត់​កំពុង​តែ​បាក់​ស្រុត​ជា​បណ្ដើរៗ​ចូល​ ទៅ​ក្នុង​ទឹកស្ទឹង​ ព្រោះតែ​អាជីវកម្ម​បូម​ ខ្សាច់​អនាធិបតេយ្យ​ជា​ច្រើន​កន្លែង​ កំពុង​ធ្វើ​សកម្មភាព​នៅ​តាម​បណ្ដោយ​ស្ទឹង​នេះ​ដោយ​គេ​ពុំ​ឃើញ​មាន​ចំណាត់ការ​ពី​អាជ្ញាធរ​នោះ​ទេ​ ។​

​ប្រជាពលរដ្ឋ​និយាយ​ថា​ សកម្មភាព​បូម​ខ្សាច់​សព្វថ្ងៃ​កំពុង​ បង្ក​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ខ្លាច​បាក់​ស្រុត​លំនៅ​ឋាន​របស់​ ពួក​គាត់​ ជា​ពិសេស​ដីចម្ការ​របស់​ពួក​ គាត់​ខូចខាត​មិន​អាច​បង្កបង្កើន​ផល​បាន​ ។​ ដូច្នេះ​អាជ្ញាធរ​មេត្ដា​ជួយ​ពិនិត្យ​មើល​ផង​ ។
​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា​ ទីតាំង​ ដែល​ក្រុម​ឈ្មួញ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ នោះ​គឺ​មិន​មានច្បាប់​នោះ​ទេ​ ដោយ​ ក្រុម​អ្នក​បូម​ខ្សាច់​តែងតែ​បើកកាណូត​ ទៅ​បូម​ខ្សាច់​គ្រប់​ទីតាំង​យ៉ាង​អ​នា​ធិ​ប​ តេ​យ្យ​ក្នុង​ស្ទឹង​ប​វេ​ល​ ។​ ពលរដ្ឋ​បន្ដ​ថា​ ដោយសារ​តែ​ការ​បូម​ខ្សាច់​អ​នា​ធិ​ប​ តេ​យ្យ​ បច្ចុប្បន្ន​នេះ​ស្ទឹង​ប​វេ​ល​ដែល​ ធ្លាប់តែ​ជ្រៅ​បាន​ប្រែ​ទៅ​ជា​រាក់​ ព្រោះតែ​ ការ​បាក់​ដី​ចូល​ ។​ បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម​ ប្រជាពលរដ្ឋ​ព្រួយបារម្ភ​បន្ថែម​ទៀត​ សម្រាប់​រដូវ​ទឹកធំ​ខាង​មុខ​ ដែល​អាច​ធ្វើ​ ឱ្យ​ទឹក​ហូរហៀរ​ពី​ស្ទឹង​លិចទៅ​ដល់​ផល​ ដំណាំ​របស់​ពួក​គាត់​ ។​

​ចំពោះ​បញ្ហា​នេះ​លោក​ ទឹម​ ណា​រ៉េ​ត​ អភិបាលស្រុក​ប​វេ​ល​បាន​មាន​ប្រសាសន៍​ថា​ ដោយសារ​មាន​សំណូមពរ​ពី​ពលរដ្ឋ​ ដែល​ប្រាប់​ថា​ មានការ​ខ្វះខាត​ខ្សាច់​ដើម្បី​ សង់​លំនៅ​ឋាន​ដែល​កន្លង​មក​ពួក​គាត់​ ត្រូវ​ទិញ​ក្នុង​តម្លៃ​ថ្លៃ​និង​ដឹក​ឆ្ងាយ​ពី​ខេត្ដ​ ពោធិ៍សាត់​នោះ​ ទើប​ខាង​ស្រុក​បាន​ប្រជុំ​ ឯកភាព​គ្នា​ឱ្យ​មានការ​បូម​ខ្សាច់​ដើម្បី​ ប្រើប្រាស់​ក្នុងស្រុក​ ប៉ុន្ដែ​បើសិន​ទីតាំង​ បូម​ខ្សាច់​ទាំងនោះ​ពិតជា​ប៉ះពាល់​ដល់​ ប្រជាពលរដ្ឋ​មែន​លោក​នឹង​បញ្ជា​ឱ្យ​ បញ្ឈប់​ភ្លាម​ ៕
a1(453)