ព័ត៌មានទាន់ហេតុការណ៍៖

អាជីវករផ្សារព្រៃទាប្រមូលផ្តុំគ្នាតវ៉ា សុំឲ្យមានការដោះលែងអាជីវករបីនាក់ដែលបានឃាត់ខ្លួនកាលពីម្សិលមិញ

ភ្នំពេញ​៖​ ហេតុការណ៍​ភ្ញាក់ផ្អើលម្តងទៀតខណៈក្រុមអាជីវករផ្សារព្រៃទាបានប្រមូលផ្តុំគ្នាតវ៉ាទាមទារស្នើឲ្យនគរបាលដោះលែងមនុស្សចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាល ហៅមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ កាលពីម្សិលមិញនេះ ដែលពាក់ព័ន្ធចាប់ស្ដ្រីជនសង្ស័យជាចោរលួចទូរស័ព្ទ កោរសក់ និងធ្វើទារុណកម្មលើរូបរាងកាយ​ស្រ្តីជាចោរនោះ បន្ទាប់ពីវីដេអូ នៃការចាប់កោរសក់ និងប្រើប្រាស់ហិង្សា ត្រូវបានចែកចាយពេញបណ្ដាញសង្គម Facebook ។

ជាក់ស្តែងនៅថ្ងៃទី១៥​ ខែកញ្ញា​ឆ្នាំ២០១៨​ អាជីវករលក់ក្នុងផ្សារបានប្រមូលគ្នា តវ៉ា សុំឲ្យដោះលែងអាជិវករដែលត្រូវបានឃាត់ខ្លូនចំនួន៣នាក់កាលពីម្សិលមិញមកវិញ ដោយពួកគាត់លើកឡើងថាពួកគេជាជនរងគ្រោះទេ ហើយប៉ុន្មានខែមកនេះឧស្សាហ៍មានករណីបន្លំលួចកើតឡើងណាស់នៅក្នុងផ្សារ ធ្វើឲ្យពួកគាត់ខឹង ប្រសិនបើមានការធ្វើចឹងលើសលួស សុំឲ្យមានការយោគយល់អធ្យាស្រ័យ ៕ សុខាសែនជ័យ