ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

អាជ្ញាធរខេត្តកំពង់ធំ យកចិត្តទុកដាក់ចំពោះការខ្វះខាតទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋនៅតាមដងស្ទឹងស្ទោង

ចែករំលែក៖

ខេត្តកំពង់ធំ៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានបញ្ជូនគ្រឿងចក្រដើម្បីចុះអន្តរាគមន៍ដោះស្រាយទឹកប្រើប្រាស់ជូនបងប្អូនប្រជាពលរដ្ឋនៅតាមដងស្ទឹងស្ទោង ខណៈទឹកក្នុងស្ទឹងនេះ បានចាប់ផ្តើមរីងគោកដោយអន្លើៗ

បន្ទាប់ពីទទួលបាននូវបទបញ្ជាពីលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃពុធ ៩កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានបញ្ជូនគ្រឿងចក្រដើម្បីចុះអន្តរាគមន៍ដោះស្រាយទឹកប្រើប្រាស់ជូនបងប្អូនប្រជាពលរដ្ឋនៅតាមដងស្ទឹងស្ទោង ខណៈទឹកក្នុងស្ទឹងនេះ បានចាប់ផ្តើមរីងគោកដោយអន្លើៗ ។

ការអន្តរាគមន៍នៅក្នុងជំហានដំបូង មន្ទីរនឹងធ្វើការជីកបាតស្ទឹងស្ទោង ធ្វើជាស្រះទឹក ចំនួន ០៩ ស្រះ នៅតាមបណ្តោយដងស្ទឹងប្រវែង ២.៥០០ ម ក្នុងភូមិសាស្ត្រឃុំម្សាក្រង ស្រុកស្ទោង ដើម្បីទាញយកជម្រាបទឹកចេញ មកជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់។

ស្រះទឹកនីមួយៗមានបណ្តោយ ២០ ម៉ែត្រ ទទឹង ០៨ ម៉ែត្រ និងជម្រៅ០៣ម៉ែត្រ ។

នៅពេលបញ្ចប់ជំហានទី១ខាងលើ មន្ទីរគ្រោងនឹងធ្វើការជីកស្រះទឹកប្រភេទនេះជាបន្តបន្ទាប់ទៀត ក្នុងគោលបំណងដើម្បីទាញយកជម្រាបទឹកចេញ មកជូនបងប្អូនប្រជាពលរដ្ឋនៅតាមដងស្ទឹងស្ទោងប្រើប្រាស់បន្ថែមទៀត៕ប៊ុនរិទ្ធី


ចែករំលែក៖