ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តតាកែវបិទទីតាំងផលិតស្ករត្នោតក្លែងក្លាយនៅស្រុកបាទី

ខេត្តតាកែវ ៖ បន្ទាប់ពីធ្លាយភាពមិនប្រក្រតីនៃការផលិតស្ករត្នោតក្លែងក្លាយ ជាច្រើនកន្លែងនៅស្រុកបាទី រហូតឈានដល់ការព្រមានឲ្យប្រធានមន្ទីរឧស្សហកម្ម និងសិប្បកម្មខេត្តតាកែវធ្វើលិខិតលាឈប់ពីដំណែងទៅបើគ្មានសមត្ថភាពបិតទីតាំងផលិតស្ករត្នោតក្លែងក្លាយ ពីសំណាក់លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ រួចមក នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ អាជ្ញាធរខេតត្តដែលដឹកនាំកម្លាំងចម្រុះដោយលោក ឈួ សុធា អភិបាលរងខេត្តបានធ្វើដំណើរចុះផ្អាកអាជីវកម្មផលិផតស្ករត្នោតក្លែងក្លាយចំនួន៤៣កន្លែង នៅឃុំចំនួន៣ គឺឃុំលំពង់ ត្រពាំងសាប និងកុមាររាជា ក្នុងស្រុកបាទី ខេត្តតាកែវ។

បើតាមអាជ្ញាធរខេត្ត បានឲ្យដឹថា អាជ្ញាធរខេត្តបានបើកកិច្ចប្រជុំមួយពិភាក្សាសម្រេចបិទអាជីវកម្មផលិតស្ករត្នោតក្លែងក្លាយទាំង៤៣កន្លែងខាងលើ មួយរយះសិន ដើម្បីទុកពេលឲ្យក្រសួងសម្រេចថា គួរអនុញ្ញាតច្បាប់ ឬអត់ ហើយក្នុងអំឡុងពេលផ្អាកនេះ មិនអនុញ្ញាតឲ្យមានការផលិតស្ករត្នោតនេះទេ ប្រសិនបើប្រជាពលរដ្ឋនៅតែផលិតនឹងចាប់តែម្តង ដោយយោងថា ទីតាំងទាំងនោះ បានផលិតស្ករត្នោតក្លែងក្លាយ គ្មានបទដ្ឋានត្រឹមត្រូវ និងប្រើប្រាស់សារជាតិគីមី អាចធ្វើប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់។ ជាពិសេសនោះ ការផលិតស្ករត្នោតក្លែងក្លាយ វាធ្វើប៉ះពាល់ដល់ស្ករត្នោតរបស់ខ្មែរ ដែលល្បីលើកឆាកអន្តរជាតិ ៕ ភ្នំដា

NKD-36x6_outline