ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តព្រះសីហនុចុះសម្អាតអនាម័យតាមផ្លូវទូទាំងក្រុង

ក្រុងព្រះសីហនុ៖ ដោយយោងទៅតាមគោលការណ៍របស់ខេត្តដើម្បីកែលម្អសោភណ្ឌភាព និងបរិស្ថានទីក្រុងពីសីហនុ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ នៅក្រុងព្រះសីហនុ បានរៀបចំពិធីចុះសម្អាតអនាម័យ បរិស្ថាន ប្រមូលសំរាម គ្រប់ផ្លូវក្នុងទីក្រុង ក្នុងនោះ ដោយមានការចូលរួមពីគ្រប់មន្ទីរអង្គភាព សាខាគយ កំពង់ផែស្វយ័ត កាកបាទក្រហម កងកម្លាំងប្រដាប់អាវុធហត្ថខេត្ត អង្គការវិស័យឯកជន សិស្សសាលា មន្ត្រីរាជការចំណុះឲ្យសាលាក្រុងទាំងអស់ផងដែរ លោក អ៊ី សុខឡេង អភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុបានឲ្យដឹងថា សកម្មភាពទាំងនេះ យើងទាំងអស់គ្នា ត្រូវតែមានផែនការធ្វើជាប្រចាំ ហើយសង្ឃឹមថា នឹងមានការចូលរួមពីប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ តាមមន្ទីរជុំវិញខេត្តទាំងអស់ ៕

som (9)a

som (8)b

som (7)32

som (6)q2

som (5)e

som (4)e2

som (3)q

som (2)q

som (1)32