ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តស្វាយរៀង និងមន្រ្តីរាជការស្ទូងស្រូវនៅប្រឡាយកូនភ្លោះស្រុកស្វាយជ្រំ

ខេត្តស្វាយរៀងៈ អាជ្ញាធរខេត្តស្វាយរៀង មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាង៤០០នាក់ ចុះជួយស្ទូងស្រែប្រជាសហគមន៍ប្រឡាយកូនភ្លោះវាលថ្នាចចំនួន២ហិកតា ស្ថិតនៅភូមិឬស្សីជួរខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ នៅព្រឹកថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០១៦ ។

យោងតាមមន្ត្រីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបានអោយដឹងថា នៅរដូវវស្សានេះ អាកាសធាតុមានអំណោយផលល្អ មានរបាយទឹកភ្លៀងធ្លាក់គ្រប់ឃុំ ស្រុក ទូទាំងខេត្ត ហើយប្រជាកសិករបានបង្កបង្កើនផល គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ សម្រេចបានចចំនួន៨៤ ៤៩៦ហិកតា ស្មើ៥០,២ភាគរយ(ផ្ទៃដីធ្វើស្រែសរុប១៦៨ ៤៩៧ហិកតា) បើប្រៀបធៀបឆ្នាំ២០១៥ក្នុងរយៈពេលដូចគ្នា គឺកើនឡើង៤០០ហិកតា ។ ដូច្នេះនៅរដូវវស្សានេះ ប្រជាកសិករ សាប ព្រោះ ស្ទូងរួចរាល់១០០ភាគរយ ក្នុងអំឡុងចុងខែកញ្ញា ទៅដើមខែតុលាខាងមុខនេះ ។

ប្រភពបន្តទៀតថា ខែកក្កដា ឆ្នាំ២០១៦នេះ ប្រជាកសិករប្រមូលផល់ស្រូវប្រាំងបានជាង៤ពាន់ហិកតា ក្នុង១ហិកតាទិន្នផលជាមធ្យម៣៨៦០គីឡូក្រាម ។ ដំណាំរួមផ្សំ ចំនួន១៧ ៤០០ហិកតា ដំណាំកសិឧស្សាហកម្ម២ម៉ឺនហិកតាក្នុងនោះដំណាំអំពៅ៧ ០០០ហិកតា ។

លោកថាច់ រតនា ក៏បានឲ្យដឹងទៀតថា ក្នុងខែកក្កដា ឆ្នាំនេះ នៅស្រុករមាសហែក មានដង្កូវហ្វូងបានស៊ីបំផ្លាញស្រូវក្នុងស្រែអស់ចំនួន៥ហិកតា រហូតមកដល់ពេលនេះ មន្រ្តីជំនាញមន្ទីរកសិកម្ម ខេត្ត ស្រុកបានចុះទៅទប់ស្កាត់បានជោគជយ័ ដោយដឹកនាំប្រជាពលរដ្ឋអនុវត្តន៍តាមបច្ចេកទេសចាប់ដង្កូវហ្វូងអស់ ពុំមានឆ្លងទៅស្រែផ្សេងទៀតឡើយ ៕ យឹម សុថាន

aes (4)

aes (3)

aes (2)

aes (4)