ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជនី ណែនាំឲ្យមន្ទីរសុខាភិបាលពង្រឹងសេវា សុខាភិបាល ជូនប្រជាពលរដ្ឋឲ្យបានល្អ

ភ្នំពេញ៖ អាជ្ញាធររាជនីភ្នំពេញ ណែនាំមន្ទីរសុខាភិបាល ត្រូវពង្រឹងក្រមសិលធម៌ និងវិជ្ជាជីវៈផ្នែកសុខាភិបាលទាំងផ្នែករដ្ឋ និងឯកជន ត្រូវប្រើជំនាញវិជ្ជាជីវៈរបស់ខ្លួនឲ្យចំគោលដៅ ដើម្បីបំរើសេវាសុខាភិបាលជូនប្រជាពលរដ្ឋឲ្យល្អ ខណៈ ដែលបច្ចុប្បន្នប្រជាពលរដ្ឋបានរិៈគន់មកលើមន្ទីរពេទ្យមួយ ចំនួន អំពីការផ្តល់សេវាសុខាភិបាលនេះ។

ក្នុងសន្និបាតបូកសរុបសមិទ្ធផលសុខាភិបាលឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧របស់មន្ទីរ សុខាភិបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ មិថុនា លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំ ពេញបានលើកឡើងថា ដើម្បីបុព្វហេតុធ្ វើឲ្យប្រសើរឡើង នូវសុខភាពប្រជាជន តាមរយៈការផ្តល់សេវា សុខាភិបាលប្រកបដោយប្រសិទ្ធិភាព គុណ ភាព សមធម៌ និងមានចីរភាព ជូនដល់ប្រជាពលរដ្ឋទូទៅ ពិសេស ប្រជាពលរដ្ឋក្រីក្រ និងគ្រប់ជនរងគ្រោះ ក្នុងក្របខ័ណ្ឌរាជធានីភ្នំពេញ។

លោកអភិបាលរងបន្តថា ៖មន្ទីរសុខាភិបាល ត្រូវណែនាំដល់បណ្តាមន្ទីរពេទ្យរដ្ឋ និងគ្រប់គ្លីនិកឯកជន ត្រូវពង្រឹងក្រមសិលធម៌ វិជ្ជាជីវៈឲ្យសាកសមជាគ្រូពេទ្យ ក្នុងការលើកស្ទួយ អនាម័យសុខភាពបំរើប្រជាពលរដ្ឋឲ្យគោលដៅ ។ មួយវិញ ទៀត ដើម្បីពង្រឹងគុណភាពវប្បធម៌ការងារនិងការ គោរពក្រមសិលធម៌វិជ្ជាជិវៈរបស់មន្ត្រីសុខាភិបាល មិនទាន់គោរពនិងអនុវត្តបាន។ដូច្នេះត្រូវរួមគ្នាខិតខំរកចំណុចប្រឈមដែលបាននិងកំពុងជួបប្រទះដើម្បី សម្រេចដាក់ចេញទិសដៅអនុវត្តបន្តនៅរាជធានី ក្នុងឆ្នាំ២០១៧នេះ ឲ្យកាន់តែមានប្រសិទ្ធិបន្តទៀត។

លោកអភិបាលរងបញ្ជាក់ថា យើងត្រូវទទួលស្គាល់ថា ការផ្តល់សេវាជូនប្រជាពលរដ្ឋរបស់មន្ត្រីសុខាភិបាលមួយចំនួន នៅមានចំណុចខ្វះខាត និងធ្លាក់ចុះ នូវក្រមសិលធម៌ និងមានការធ្វេសប្រហែសរបស់គ្រូពេទ្យមួយចំនួនតូច ដែលធ្វើឲ្យមានការត្អែរពីប្រជាពលរដ្ឋ ចំពោះឥរិបទ នៃការផ្តល់សេវាសុខាភិបាលនេះ ។ ម្យ៉ាងទៀត ក៏នៅមានទង្វើធ្វេសប្រហែសក្នុងការបំពេញមុខជំនាញវិជ្ជជីវៈ របស់គ្រូពេទ្យមួយចំនួនតូចចាំបាច់ត្រូវយកចិត្តទុកដាក់ មិនត្រូវមើលស្រាលបញ្ហានេះបន្តទៀតទេ ព្រោះវាជាចំណុចដ៏សំខាន់សម្រាប់ការអនុវត្តរបស់មន្ត្រីសុខាភិបាលត្រូវធ្វើឲ្យបានស្រុះ ដៃគ្នា និងគ្រប់ទីកន្លែងទាំងអស់។

NKD-36x6_outline

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានទទួលយកនៅការណែនាំរបស់អាជ្ញាធររាជធានី ពីការពង្រឹងក្រមសិលធម៌ វិជ្ជាជីវៈរបស់មន្ត្រីសុខាភិបាលក្នុងការផ្តល់សេវានេះ ហើយមន្ទីរសុខាភិបាលមានតួនាទីសំខាន់ ក្នុងការគ្រប់គ្រងសេវាសុខាភិបាលរបស់រដ្ឋដែលត្រូវផ្តល់ជូនប្រ ជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ លោកបន្តថាក្នុងឆ្នាំ២០១៦កន្លងទៅ មន្ទីរបានផ្តល់សេវា ពិគ្រោះនិងព្យាបាលជំងឺទូទៅជូនប្រ ជាពលរដ្ឋសរុបបានចំនួន ៣រយ ៤៣ពាន់ ៨៨៨នាក់។

សូមបញ្ជាក់ថា៖ សព្វថ្ងៃនៅរាជធានីភ្នំពពេញ មានមន្ទីរមានការរិយាល័យ ស្រុកប្រតិបត្តិចំនួន៧ មន្ទីរពេទ្យបង្អែកថ្នាក់រាជធានីចំនួន១ មន្ទីរពេទ្យបង្អែកតាមខណ្ឌចំនួន៧ មណ្ឌលសុខភាពចំនួន៩ និងប៉ុស្តិ៏សុខភាពចំនួន១២កន្លែង ដែលមានមន្ត្រីសុខាភិបាលកំពុងបំរើការងារសរុបចំនួន១១៩៩នាក់៕ សំរិត